មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈវិស្វកម្ម(Engineering and Technology Training Center) នៃអគ្គលេខាធិការដ្ឋានគណៈវិស្វករកម្ពុជា មានសេចក្តីរីករាយ សូមជូនដំណឹងដល់សមាជិក សមាជិកា វិស្វករចុះបញ្ជីគ្រប់ផ្នែកទាំងអស់ឲ្យបានជ្រាបថា៖គណៈវិស្វករកម្ពុជា នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយគណៈកម្មការនៃអង្គការសហព័ន្ធវិស្វកម្មអាស៊ាន(AFEO) នឹងរៀបចំសិក្ខាសាលាស្តីពី "បទបញ្ញត្តិអគ្គិសនី" (Electrical Road Show) សូមអញ្ជើញចូលមើលព័ត៌មានលម្អិលដើម្បីចុះឈ្មោះ ------------------------------------------------ សូមអញ្ជើញចូលមើលខ្លឹមសារលម្អិតស្តីពី គោលការណ៍ការធ្វើអធិការកិច្ច របស់ក្រុមការងារអធិការកិច្ចនៃគណៈវិស្វករកម្ពុជា សហការជាមួយក្រុមអធិការកិច្ចរបស់អគ្គនាយកដ្ឋានការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមលិខិតបង្គាប់ការលេខ ១០២/១៩ ក.ប/ល.ប.អ.ធ.ក/ ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩