សូមអញ្ជើញចូលមើលខ្លឹមសារលម្អិតស្តីពី គោលការណ៍ការធ្វើអធិការកិច្ច របស់ក្រុមការងារអធិការកិច្ចនៃគណៈវិស្វករកម្ពុជា សហការជាមួយក្រុមអធិការកិច្ចរបស់អគ្គនាយកដ្ឋានការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមលិខិតបង្គាប់ការលេខ ១០២/១៩ ក.ប/ល.ប.អ.ធ.ក/ ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩

កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលវិស្វករអាជីពឆ្នើមអាស៊ានលើកទី៤១

ថ្ងៃពុធ, ២៧ ខែវិច្ជកា, ឆ្នាំ ២០១៩

កាលពីថ្ងៃទី ២១ ​​ដល់​ ២៥ តុលា ឆ្នាំ២០១៩ កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលវិស្វកអាជីព ឆ្នើមអាស៊ានលើកទី​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៤១th Meeting of Asean Chartered Professional Engineer Coordinating Committee (ACPECC)និងចូលរួមកិច្ចប្រជុំតុមូល ACPECC នៅសណ្ឋាគារ Conrad manila ទីក្រុង Pasay, Manila ប្រទេសហ្វីលីពីន។

នៅថ្ងៃទី ​២២ ​​ខែ​​តុលា ​ឆ្នាំ​២០១៩​ បានធ្វើទស្សនកិច្ចផ្លូវការ (​side visited) នៅ​ Vena Ennergy  នាជាយក្រុង Manila ក្នុងគោលបំណងបង្ហាញស្ថានីអគ្គិសនីផលិតដោយកង្ហារខ្យល់( Alternergy 54 MW Pillila Rezal, win Farm Substation)​ជាក្រុមហ៊ុនឯកជនផលិតអគិ្គសនីរបស់អ៊ីតាលី​ លក់ជូនរដ្ឋ​ដើម្បីធ្វើការចែកចាយប្រជាជនហ្វីលីពីនប្រើប្រាស់។

ជាកិច្ចចាប់ផ្តើមប្រជុំពិភាក្សាតុមូលដឹកនាំដោយ Assoc.Prof. Sarithdej Pathanasethpong​, មកពីក្រុមប្រឹក្សាវិស្វកម្មថៃឡង់ដ៏ ​និងជាប្រធានកិច្ចប្រជុំ​ ACPECC ​ជំនួស Dr. Krai Tungsana ប្រឹក្សាវិស្វករថៃឡង់ដ៏ ដែលត្រូវបានចូលនិវត្តន៍។ ជាកិច្ចបន្តលោក Mr. Eugene Araullo, ជាអនុប្រធាន Institute of Integrated Electrical Engineers of the Philippines (IIEE) បានធ្វើបទបង្ហាញនូវគំនិតផ្តួចផ្តើមប្រកបដោយភាពច្នៃប្រឌិតរបស់ក្រុមហ៊ុនមេរ៉ាល់កូ (Meralco) ដើម្បីធ្វើការផ្គត់ផ្គង់និងចែកចាយចរន្តអគ្គិសនីដល់កោះ Remote ដែលជាកោះដាច់ស្រយាល នៃប្រទេសហ្វីលីពីនដោយប្រើប្រាស់ប្រព័ន្ធក្រឡាចត្រង្គខ្នាតតូចកង្ហារខ្សល់ (Micro Grids System) ។

ក្រុមហ៊ុនមេរ៉ាល់កូ (Meralco) គឺជាក្រុមហ៊ុនប្រព័ន្ធក្រឡាចត្រង្គនៃកង្ហារខ្សល់ ទទួលបន្ទុកចែកចាយធនធានថាមពលអគ្គិសនី ដែលបានកំណត់យ៉ាងច្បាស់នៃអង្គភាពក្រុមហ៊ុននិងដើរតួជាអ្នកគ្រប់គ្រងចែកចាយតែមួយគត់នៅក្នុងប្រទេសហ្វីលីពីន។ លោក Mr. Eugene Araullo, បានសង្កត់ធ្ងន់ទៅលើអត្ថប្រយោជន៍ប្រកបដោយចីរភាពនៃការប្រើប្រាស់បណ្តាញខ្នាតតូចនៅលើកោះដាច់ស្រយាលនៃប្រទេសហ្វីលីពីន។ គម្រោងនេះស្ថិតក្រោម ឧបសគ្គសេដ្ឋកិច្ច និងភូមិសាស្ត្រ ដើម្បីលើកកម្ពស់ការអភិវឌ្ឍន៍ក្នុងតំបន់នាពេលអនាគត។

ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩កិច្ចប្រជុំ ACPECC ដឹកនាំដោយ Assoc.Prof. Sarithdej Pathanasethpong​,ប្រធានក្រុមប្រឹក្សាវិស្វកម្មថៃឡង់ដ៏ និងជាប្រធាន ACPECC ​កិច្ចប្រជុំបានយល់ព្រមចុះបញ្ជីវិស្វករអាជីពឆ្នើមអាស៊ាន​ចំនួន៣២៣​រូប​ តាមការស្នើសុំចំនួន​ ៣២៣​រូប ក្នុងនោះមានប្រទេសប៊្រុណេស្នើសុំចំនួន០៤រូប ប្រទេសកម្ពុជា ០៦រូប ប្រទេសឥណ្ឌូនេស៊ី ៦៨រូប ប្រទេសឡាវ ០រូប​ ប្រទេសម៉ាឡេស៊ីចំនួន ៦៧រូប ប្រទេសមីយ៉ាន់ម៉ាចំនួន១៦រូប ប្រទេសហ្វីលីពីនចំនួន ៩៦រូប ប្រទេសសឹង្ហបូរី ចំនួន ០៥រូប ប្រទេសថៃឡង់ដ៏ ០៣រូប និងប្រទេសវៀតណាមចំនួន ៥៨រូប  ដូច្នេះសមាជិក ACPEs សរុបបានកើនឡើងចំនួន​៤០២៨ រូប។  កិច្ចប្រជុំបានបង្ហាញពីការដក​​ចេញសមាជិកពី ប្រទេសឥណ្ឌូនេស៊ីចំនួន​១៨​រូប ​ប្រទេសម៉ាឡេស៊ីចំនួន ០៨ រូប និងប្រទេសមីយ៉ាន់ម៉ាចំនួន ០២រូប​ មូលហេតុស្លាប់និងការលប់ឈ្មោះចោល។

 កិច្ចប្រជុំក៏បានស្នើរសុំឲ្យកម្ពុជាយើង​ធ្វើការកែរប្រែ​ Assessment Statements ​និង Monitoring Committee នៅកិច្ចប្រជុំបន្ទាប់ប៉ុន្តែយើងបានស្នើសុំសំរាប់កិច្ចប្រជុំចុងឆ្នាំ២០២០។

 

AMS

40thACPECC

41st ACPECC

ACPEs

Balance

Cumulative Approved Application

Applications Received

Approved Application

Cumulative Approved Application

Cumulative De-registered  and Deceased ACPEs

Brunei Darussalam

24

4

4

28

-

28

Cambodia

75

6

6

81

-

81

Indonesia

1103

68

68

1171

18

1153

Lao PDR

14

-

-

14

-

14

Malaysia

711

67

67

778

10

768

Myanmar

602

16

16

618

2

616

Philippines

498

96

96

594

-

594

Singapore

284

5

5

289

-

289

Thailand

220

3

3

223

-

223

Viet Nam

204

58

58

262

-

262

Total

3,735

323

323

4058

30

4028

 នៅក្នុងចំណុចលេខ៣៧ចុងក្រោយរបាយការណ៍នៃអង្គប្រជុំបានកត់សំគាល់ថា ការចូលរួមរបស់ប្រធាន ACPECC ទៅកិច្ចប្រជុំ RSTWG លើកទី ៥ និងការអញ្ជើញប្រធានអាស៊ានទាំង ៨ ដើម្បីចូលរួមសិក្ខាសាលាស្តីពី ការចាប់ផ្តើមការសិក្សាអំពី ច្បាប់និងគោលនយោបាយក្នុងការគ្រប់គ្រងពលករបរទេស ដែលគ្រោងនឹងធ្វើឡើងនៅទីក្រុង ដាឡាត់ ប្រទេសវៀតណាមនាថ្ងៃទី ៧-៨ ខែវិច្ឆិកា ឆ្នាំ ២០១៩ ដើម្បីឲ្យព្រឹត្តិការណ៍ព័ត៌មានទាំងពីរនេះកើតចេញរួមគ្នានៃសមាជិក AMS ​។

កិច្ចប្រជុំ ACPECC លើកទី៤២ និង CCS លើកទី៩៥ គម្រោងនឹងធ្វើនៅប្រទេសវៀតណាម​ចន្លោះ ខែកុម្ភះ/មីនា ឆ្នាំ២០២០​​ ពេលវេលា​និងទីកន្លែងពិតប្រាកដជូនព័ត៌មានតាមក្រោយ។

សមាជិកប្រទេសអាស៊ានទាំងអស់បានថ្លែងអំណរអគុណចំពោះរដ្ឋាភិបាល ប្រទេសហ្វីលីពីន បានធ្វើបដិសណ្ឋារកិច្ចដ៏ល្អសម្រាប់កិច្ចពិភាក្សាប្រជុំតុមូល និងបង្កលក្ខណៈងាយស្រួលសម្រាប់កិច្ចប្រជុំ​គណៈកម្មាធិការសម្របសម្រួលវិស្វករអាជីពឆ្នើមអាស៊ានលើកទី​ ៤១th ACPECC ដែលបានទទួលនូវផ្លែផ្កាជាទីគាប់ចិត្ត។

0 Comments


ប្រភេទព័ត៌មាន