សូមអញ្ជើញចូលមើលខ្លឹមសារលម្អិតស្តីពី គោលការណ៍ការធ្វើអធិការកិច្ច របស់ក្រុមការងារអធិការកិច្ចនៃគណៈវិស្វករកម្ពុជា សហការជាមួយក្រុមអធិការកិច្ចរបស់អគ្គនាយកដ្ឋានការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមលិខិតបង្គាប់ការលេខ ១០២/១៩ ក.ប/ល.ប.អ.ធ.ក/ ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩

សារស្វាគមន៏របស់អគ្គលេខាធិការ

ថ្ងៃសុក្រ, ០៧ ខែមិថុនា, ឆ្នាំ ២០១៩

ខ្ញុំសូមថ្លែងអំណរគុណ និងសូមស្វាគមន៏យ៉ាងជ្រាលជ្រៅ ជូនចំពោះសម្តេច ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា ដែលបានគាំទ្រ និងយកចិត្តទុកដាក់ពិនិត្យតាមដាន និងទស្សនាគេហទំព័ររបស់គណៈវិស្វករកម្ពុជា ។

              គេហ​ទំព័រនេះ​ ត្រូវ​បាន​បង្កើត​ឡើង​ដើ​ម្បី​​ផ្សព្វ​​ផ្សាយ​ព័ត៌​​មាន​ស្តីអំពី​សកម្មភាព​ និង​​តួនាទី​របស់គ.វិ.ក.។ គេហទំព័ររបស់គណៈវិស្វករកម្ពុជាគឺ​​ជា​ផ្នែកមួយនៃ​ប្រព័ន្ធ​សម្រប​សម្រួល ​នៃ​​ប្រព័ន្ធ​ព័ត៌មាន ​ដែល​បច្ចុប្បន្ន​កំពុង​តែ​បាន​ដំណើរ​ការ​នៅ​​ក្នុងគ.វិ.ក.។

           គណៈវិស្វករកម្ពុជាជាស្ថាប័នវិស្វកម្មជាតិតែមួយគត់ ដែលត្រូវបានបង្កើតឡើងដើម្បីប្រមូលផ្តុំ និងគ្រប់គ្រងវិស្វករចុះបញ្ជី និងអភិវឌ្ឍសមត្ថភាព ប្រតិបត្តិជំនាញឲ្យមានស្តង់ដាអន្តរជាតិ ជំរុញឲ្យមានការអភិវឌ្ឍន៏សេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

ប្រវត្តិសាស្ត្របានបង្ហាញថា ប្រជាជនកម្ពុជាមានឈ្មោះដ៏ល្បីល្បាញខាងផ្នែកវិស្វកម្ម

តែសង្គ្រាមស៊ីវិលបានធ្វើឲ្យប្រទេសកម្ពុជាធ្លាក់ចុះដល់សូន្យ

គណៈវិស្វករកម្ពុជាបានព្យាយាម នាំកេរ្ដិឈ្មោះដ៏ល្បីល្បាញពីអតីតកាលផ្នែកវិស្វកម្មជាតិត្រឡប់មកវិញ។

 

 

0 Comments