សូមអញ្ជើញចូលមើលខ្លឹមសារលម្អិតស្តីពី គោលការណ៍ការធ្វើអធិការកិច្ច របស់ក្រុមការងារអធិការកិច្ចនៃគណៈវិស្វករកម្ពុជា សហការជាមួយក្រុមអធិការកិច្ចរបស់អគ្គនាយកដ្ឋានការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមលិខិតបង្គាប់ការលេខ ១០២/១៩ ក.ប/ល.ប.អ.ធ.ក/ ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩

កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលវិស្វករអាជីពឆ្នើមអាស៊ានលើកទី៤០

ថ្ងៃច័ន្ទ, ១២ ខែសីហា, ឆ្នាំ ២០១៩

 

ជាកិច្ចចាប់ផ្តើមប្រជុំពិភាក្សាតុមូលដឹកនាំដោយ Dr. Krai Tungsana ប្រឹក្សាវិស្វករថៃឡង់ដ៏ ​និងជាប្រធាន ACPECC​ បានថ្លែងសន្ទរកថាស្វាគមន៍ក្នុងនាម Dato Ir. Meor Abdul Aziz bin Osman, ប្រធានគណកម្មាធិការសម្របសម្រួលនឹងជាប្រធានប្រឹក្សាវិស្វករម៉ាឡេស៊ី ។

ជាកិច្ចចាប់ផ្តើមធ្វើបទបង្ហាញដោយ លោក Ir.Rocky H.T.Wong ប្រធានគណកម្មាធិការត្រួតពិនិត្យជាតិម៉ាឡេស៊ី បានបង្ហាញអំពី ACPECC ជាការសំរេចនូវគោលដៅស្ទើរតែទាំងអស់ក្នុងផែនទីបង្ហាញផ្លូវ Roadmap ACPECC សំរាប់ការប្រតិបត្តិការ MRA ហើយអាចនិយាយបានថាជា "ពាណិជ្ជកម្មទូទៅ" ដែលមានតួនាទី ​ទី3 ទាក់ទងនឹងស្តង់ដារវិស្វកម្ម ជាមូលដ្ឋានសំរាប់សមាជិកអាស៊ាន ក្នុងសហព័ន្ធវិស្វកម្មអាស៊ាន (AFEO) ហើយដែលកំពុងរីកចម្រើននៅក្រៅប្រព័ន្ធ​ offline ដោយវិស្វករអាស៊ាន ASEAN Engineers Inspectorate (AEIs) ។ កិច្ចរៀបចំត្រូវធ្វើឡើងជាមួយអង្គការ AFEO (ដែលអាចរាប់បញ្ចូលថា FACE) លើសមីការផ្គត់ផ្គង់ និងតម្រូវការសម្រាប់ការអនុម័តជាផ្លូវការនៃសមាជិក ASEAN Engineers Inspectorate (AEIs) ដោយអ្នកគ្រប់គ្រងសមាជិកក្នុងស្រុក AMS និងត្រួតពិនិត្យទៅលើបញ្ហា CFO

អនុសាសន៍មួយទៀតសម្រាប់ ACPECC គឺការបង្កើតមជ្ឈមណ្ឌលការពារសុវត្ថិភាពអាស៊ាន ដែលផ្តោតលើការផ្តល់ជូននូវសេវា CPC 8673 ដែលមានជំនាញវិជ្ជាជីវៈដែលរួមបញ្ចូលសេវាវិស្វកម្ម Integrated Engineering Services(IES) ពាក់ព័ន្ធទៅនិងជំនាញសេវា​ ETI ដើម្បីគាំទ្រកម្មវិធី 4 IR អាស៊ាន​ ដែលមានបង្ហាញក្នុងឧបសម្ព័ន្ធទី 3

លោក Ir. Yau Chau Fong, ប្រធានផ្នែកតម្លើងអគ្គិសនីរបស់អង្គការ AFEO បានធ្វើបទបង្ហាញអំពីគុណសម្បត្តិវិស្វកម្មអាស៊ាន Asian Engineering Inspectorate (AEI) ដោយសិក្សាអំពីការតម្លើងប្រព័ន្ធអគ្គិសនីឆ្ពោះទៅការបង្កើតវិស្វករ      អេឡិចត្រូនិក ASEAN។ ដែលជាគំនិតផ្តួចផ្តើមរបស់អង្គការ AFEO ចាប់តាំងពីឆ្នាំ១៩៩៨ ជាបញ្ជីរពាណិជ្ជកម្ម ផ្តល់នូវមូលដ្ឋានទិន្នន័យពេញលេញសម្រាប់វិស្វករជាសមាជិក AMS ​ហើយជាអធិការកិច្ចវិស្វកម្មអាស៊ានចាប់តាំងពីឆ្នាំ២០០៨ ដែលដឹកនាំដោយផ្នែកតម្លើងអគ្គិសនីរបស់អង្គការ AFEO ដែលបានធ្វើបទបង្ហាញដោយគូសបញ្ជាក់នូវគោលការណ៍ណែនាំ AEI សម្រាប់ការត្រួតពិនិត្យសាកល្បង តម្លើងតង់ស្យុងអគ្គិសនីទាបនៃអគារ IEC 60364 ជាកម្រិតប្រព័ន្ធអេឡិចត្រូនិចដែលត្រូវបង្កើតជា    ស្តង់ដាមួយនៅក្នុងអគារសម្រាប់សមាជិកប្រទេសអាស៊ាន។ ផែនការរបស់អង្គការ​ AFEO ក្នុងពេលអនាគតរួមធ្វើកិច្ចសហការជាមួយ ACPECC ដោយកំណត់នឹងលើកទឹកចិត្តចំពោះការអនុវត្តដ៏ល្អបំផុតសម្រាប់ការរៀបចំវាយតម្លៃវិស្វករដែលមានបំណងអនុវត្តន៍នូវកម្រិតវិជ្ជាជីវៈ អេឡិចត្រូនិច។

Ir. Robert Sianipar ជាតំណាង Dr. Ir. Heru Dewanto, ប្រធានសមាគមអង្គការ AFEO បានបង្ហាញនូវដំណើរការធ្វើសមាហរណកម្មក្នុងការចុះបញ្ជីវិស្វករអាស៊ាន និងវិស្វករអាជីពឆ្នើមអាស៊ាន (ACPE) បានគូសបញ្ជាក់ពីភាពស្រដៀងគ្នា រវាងលក្ខណៈវិនិច្ឆ័យក្នុងការចុះឈ្មោះសម្រាប់ចុះបញ្ជីវិស្វករអាស៊ាន មានអង្គការ AFEO និង ACPE ក្រោម MRA ស្តីពីសេវាកម្មវិស្វកម្មអាស៊ាន ។

Dato Ir. Mohd Adnan Mohd Nor តំណាងក្រុមប្រឹក្សានាយកសហព័ន្ធវិស្វកម្មម៉ាឡេស៊ី បានបង្ហាញនូវគំនិតផ្តួច    ផ្តើមក្នុងចល័តភាពវិស្វករអាជីពនៅក្នុង MRA ដោយចង្អុលបង្ហាញថាជាឧបសគ្គមួយក្នុងការរាំងស្ទះដូចជា កម្រិតភាសា ពន្ធសារជីវកម្ម ពន្ធផ្ទាល់ខ្លួន មិនមានការចំណាយជាស្តង់ដា ការធ្វើទិដ្ឋការអាជីវកម្ម និងលិខិតអនុញ្ញាតការងារ។ ដើម្បីជម្រុញលើការអនុវត្តន៍ការងារ MRA ទៅមុខបាន រួមមានការដាក់ពាក្យជាបន្ទាន់ ការអនុញ្ញាតិកិច្ចការសហការ វិស័យឯកជន មានលក្ខណៈសកម្មភាពក្នុងការសំរួលផ្លូវច្បាប់ និងមិនអត់អោនចំពោះអំពើរពុករលួយ។

Er. Ho Siong Hin ក្រុមប្រឹក្សាវិស្វករជំនាញសឹង្ហបុរី បានធ្វើបទបង្ហាញស្តីពីការរំដោះនៃការចុះបញ្ជីដោយបានកំណត់ អត្តសញ្ញាណនៅក្នុងអាស៊ាន។ ដោយលើកជាឧ.ហ ប្រទេសសឹង្ហបុរីមានវិស្វករចំនួន ៤ផ្នែកប៉ុណ្ណោះ ពោលគឺ វិស្វករសំណង់ស៊ីវិល វិស្វករមេកានិក វិស្វករអគ្គិសនី និង វិស្វករគីមី។ ​ក្នុងសាខាផ្សេងទៀត វិស្វករនៃប្រទេសសឹង្ហបុរីមិនបាច់ចុះឈ្មោះជាមួយ PEB ដើម្បីអនុវត្តន៍ការងារវិស្វកម្ម ផ្ទុយទៅវិញសមាជិក AMS ភាគច្រើនទាមទារឲ្យមានការចុះបញ្ជីវិស្វកម្មដើម្បីអនុវត្តន៍នៅក្នុងប្រទេសរៀងៗខ្លួន។ ចំណុចសម្រាប់កិច្ចពិភាក្សានៅក្នុងកិច្ចប្រជុំតុមូល ACPECC  គឺជាសេរីភាវូពាណិជ្ជកម្មសាខានៃវិស្វកម្មដោយមានការសំនូមពរ៤ចំនុច វិស្វករសំណង់ស៊ីវិល វិស្វករមេកានិក វិស្វករអគ្គិសនី និង វិស្វករគីមី ដោយមិនចាំបាច់តម្រូវការចុះបញ្ជីនាពេលខាងមុខដើម្បីធ្វើឲ្យមានភាពប្រសើរជាងមុនសម្រាប់ ចល័តភាពវិស្វករនៃប្រទេសជាសមាជិកអាស៊ាន។

Dr. Krai Tungsana ប្រធានគណៈកម្មការត្រួតពិនិត្យវិស្វកម្មថៃឡង់ដ៏ បានបង្ហាញពីអំពីរបៀងសេដ្ឋកិច្ចខាងកើតនៃប្រទេសថៃឡង់ដ៏ដែលហៅថា ​Eastern Economic Corridor (EEC) ជាដៃគូយុទ្ធសាស្ត្រវិស្វកម្មអាស៊ាន​  នឹងក៏ជាគោលនយោបាយមួយក្នុងចំណោមគោលនយោបាយរបស់រដ្ឋាភិបាលថៃឡង់ដ៏ ដើម្បីជម្រុញការវិនិយោគផ្នែកពាណិជ្ជកម្ម ទេសចរណ៍ក្នុងខេត្ត រ៉ាក់យ៉ង ជុនថបូរី និងតំបន់ឆាក់ស៊ីនស៊ៅ នៃប្រទេសថៃ។ EEC រួមបញ្ចូលទាំងការអភិវឌ្ឍន៍ហេត្ថារចនាសម្ព័ន្ធមាន     រថភ្លើងល្បឿនលឿន ព្រលានយន្តហោះ ទីក្រុងសេដ្ឋកិច្ច​  (MICE City) និងតំបន់សេដ្ឋកិច្ចសេរី​ដោយចំណាយពេលវេលាពី៨ទៅ១០ខែ នៅចន្លោះឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣។ ទម្រង់ផ្លូវល្បឿនលឿន Preparation of project proposal (PPP) ចំណាយពេលវេលាក្នុងការសាងសង់ពីចន្លោះ ២១ ទៅ ៣៦ខែ ក្នុងអំឡុងពេលសាងសង់ តម្រូវការវិស្វករស៊ីវិលចំនួន១២០០០នាក់ វិស្វករអេឡិចត្រូនិចចំនួន ៧៥០០នាក់​ វិស្វករមេកានិច ចំនួន៥៥០០នាក់ វិស្វករបរិស្ថានចំនួន១៥០នាក់។ ក្នុងពេលដំណើរការតម្រូវការវិស្វករកម្មចំនួន ៤៥០០នាក់​ ចំណែកវិស្វករអគ្គិសនីចំនួន១៥៥០០នាក់​ វិស្វករមេកានិកចំនួន៩០០០នាក់​ វិស្វករអាកាសចរណ៍វិទ្យា (aeronautical engineers) ចំនួន១៧០០នាក់ និងវិស្វករគីមី ចំនួន៥៦០០នាក់ ដើម្បីសម្រេចនូវគម្រោងការរបស់រដ្ឋាភិបាលនៃប្រទេសថៃឡង់ដ៏​​ដូចដែលបានរៀបរាប់ខាងលើ។

 ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩កិច្ចប្រជុំ ACPECC ដឹកនាំដោយ Dr. Krai Tungsanga ,ប្រធានគណៈកម្មការត្រួត      ពិនិត្យវិស្វកម្មថៃឡង់ដ៏ និងជាប្រធាន ACPECC ​កិច្ចប្រជុំបានបន្តដោយបានចុះបញ្ជីវិស្វករអាជីពឆ្នើមអាស៊ាន​ចំនួន១៨៦​រូប​ តាមការស្នើសុំចំនួន​ ១៨៦​រូប ក្នុងនោះមានប្រទេសប៊្រុណេស្នើសុំចំនួន០១រូប ប្រទេសកម្ពុជា ០៥រូប ប្រទេសឥណ្ឌូនេស៊ី ០៣រូប ប្រទេសឡាវ ០២រូប​ មិនបានដាក់បេក្ខភាពទេ ដូច្នេះចំនួន០ រូប ប្រទេសម៉ាឡេស៊ីចំនួន ៧១រូប ប្រទេសមីយ៉ាន់ម៉ាចំនួន៣៨រូប ប្រទេសហ្វីលីពីនចំនួន ៦០រូប ប្រទេសសឹង្ហបូរី ចំនួន ០៣រូប ប្រទេសថៃឡង់ដ៏០៣រូប និងប្រទេសវៀតណាម មិនបានដាក់បេក្ខភាពទេសមាជិក ACPEs សរុបបានកើនចំនួន​៣៧៣៣ រូប         

AMS 39th ACPECC 40th ACPECC  
Cumulative Approved Received Approved Application Cumulative
Brunei Darussalam 23 1 1 24
Cambodia 70 5 5 75
Indonesia 1,100 +3 and -6 +3 and -6 1907
Lao PDR 12 2 2 14
Malaysia 640 71 71 711
Myanmar 562 38 38 600
Philippines 438 60 60 498
Singapore 2281 3 3 284
Thailand 217 3 3 220
Viet Nam 204 - - 204
Total 3,547 186 186 3,733

ចំណុចលេខ១៣ កិច្ចនៃអង្គប្រជុំបានកត់សំគាល់ចំណាត់ថ្នាក់វិស្វករ និងអនុសាខារបស់កម្ពុជាដែលមាននៅក្នុងឧបសម្ព័ន្ធទី ហើយបានស្នើសុំកម្ពុជាឱ្យដាក់និយមន័យនៃប្រភេទនីមួយៗឲ្យបានច្បាស់  កិច្ចប្រជុំក៏បានស្នើសុំឱ្យកម្ពុជាពិនិត្យឡើងវិញ​ នូវសេចក្តីថ្លែងការណ៍ក្នុងការវាយតម្លៃរបស់ខ្លួនដើម្បីឱ្យស្របតាមចំណាត់ថ្នាក់នៃវិស្វកម្ម ។
         ចំណុចលេខ១៤
កិច្ចប្រជុំបានស្នើសុំឱ្យ AMS ដទៃទៀតដើរតាមប្រទេសកម្ពុជាហើយដាក់តារាងចំណាត់ថ្នាក់នៃវិញ្ញាសាវិស្វកម្មដោយផ្អែកលើរបាយការណ៍វាយតម្លៃ នៃប្រទេសរៀងៗខ្លួន។

អនុសាសន៍អង្គប្រជុំត្រូវបានកត់សមា្គល់ជារួមសម្រាប់ការពិចារណាចំពោះ ACPECC មានដូចតទៅ:

ក) ការអវិឌ្ឍន៍និងសំរបសំរួលបទដ្ឋានស្តង់ដាវិស្វកម្មអាស៊ាន  និងលក្ខណៈវិនិច្ឆ័យវិស្វកម្ម។

ខ) ការការពារអ្នកជំនាញវិស្វកម្មអាស៊ានតាមរយៈឆន្ទៈនយោបាយដ៏រឹងមាំរបស់ថ្នាក់ដឹកនាំអាស៊ាន ដើម្បីកម្រិតភាគរយនៃអ្នកជំនាញផ្នែកវិស្វកម្មក្នុងស្រុក និងសេវាកម្មអាស៊ានដែលពាក់ព័ន្ធនឹងការចុះឈ្មោះ ACPEs

គ) យន្តការសាមញ្ញដើម្បីសម្របសម្រួលសេវាកម្មវិស្វកម្មអាស៊ាន​ ដើម្បីអនុវត្តន៍នៅក្នុងតំបន់ រួមបញ្ជូលទាំងបញ្ហអន្តោប្រវេសន៍និងនិងការដំឡើងពន្ធទ្វេដង។

ឃ) ការពិចារណាដោយបង្ហាញនូវតម្រូវការថ្មីសម្រាប់ការចុះបញ្ជីអ្នកជំនាញផ្នែកវិស្វកម្មអាស៊ានដែលរឹតបន្តឹងចល័តភាពរបស់ពួកគេ។ ក្នុងករណីខ្លះយើងក៏អាចពិចារណាអំពីភាពបត់បែន នូវតម្រូវការចុះឈ្មោះករណីប្រទេសសឹង្ហបូរី មិនមានតម្រូវការចុះឈ្មោះសម្រាប់អ្នកជំនាញផ្នែកវិស្វកម្មលើវិស័យទាំង៤ វិស្វករសំណង់ស៊ីវិល វិស្វករមេកានិក វិស្វករអគ្គិសនី និង វិស្វករគីមី

ង) បង្កើតក្រុមការងារដើម្បីដោះស្រាយបញ្ហាទាក់ទង នឹងការបំលាស់ទីនៃអ្នកជំនាញផ្នែកសេវាវិស្វកម្មអាស៊ាន។

កិច្ចប្រជុំ ACPECC លើកទី៤១ និង CCS លើកទី៩៤ គម្រោងនឹងធ្វើនៅប្រទេសហ្វីលីពីន​ ក្នុងខែតុលា ឆ្នាំ២០១៩​​ ពេលវេលា​និងទីកន្លែងពិតប្រាកដជូនព័ត៌មានតាមក្រោយ។

សមាជិកប្រទេសអាស៊ានទាំងអស់បានថ្លែងអំណរអគុណចំពោះរដ្ឋាភិបាល ប្រទេសម៉ាឡេស៊ី បានធ្វើបដិសណ្ឋារកិច្ចដ៏ល្អសម្រាប់កិច្ចពិភាក្សាប្រជុំតុមូល និងបង្កលក្ខណៈងាយស្រួលសម្រាប់កិច្ចប្រជុំ​គណៈកម្មាធិការ សម្របសម្រួលវិស្វករអាជីពឆ្នើមអាស៊ានលើកទី​ ៤០th​  ”The Meeting of ASEAN Chartered Professional Engineer Coordinating Committee (ACPECC)ដែលបានទទួលនូវផ្លែផ្កាជាទីគាប់ចិត្ត។

 

0 Comments