សូមអញ្ជើញចូលមើលខ្លឹមសារលម្អិតស្តីពី គោលការណ៍ការធ្វើអធិការកិច្ច របស់ក្រុមការងារអធិការកិច្ចនៃគណៈវិស្វករកម្ពុជា សហការជាមួយក្រុមអធិការកិច្ចរបស់អគ្គនាយកដ្ឋានការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមលិខិតបង្គាប់ការលេខ ១០២/១៩ ក.ប/ល.ប.អ.ធ.ក/ ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩

កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលវិស្វករអាជីពឆ្នើមអាស៊ានលើកទី៤២ 42nd Meeting of Asean Chartered Professional Engineer Coordinating Committee (ACPECC) នាទីក្រុង Ho Chi Minh, ប្រទេសViet Nam (ចាប់ពីថ្ងៃទី០២ ដល់០៦ ខែមីនា ឆ្នាំ២០២០)

Friday, 03 April, 2020

      កាលពីថ្ងៃទី ០២ ដល់ ០៦ ខែមីនា ឆ្នាំ២០២០ គណៈប្រតិភូគណៈវិស្វករកម្ពុជាចំនួន០៤រូបដឹកនាំដោយ ឯកឧត្តម លឹម សុថាវ រួមជាមួយ ឯកឧត្តម សុខុម រិទ្ធីវុធ ឯកឧត្តម សុខ សេដ្ឋា និងឯកឧត្តម អ៊ុំ សុមន្ថា បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលវិស្វកអាជីពឆ្នើមអាស៊ានលើកទី42thACPECCនិងកិច្ចប្រជុំតុមូលACPECCនៅសណ្ឋាគារ Rex Saigon  Hotel ទីក្រុង Ho Chi Minh ប្រទេសវៀតណាម។

នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ កិច្ចពិភាក្សាតុមូលត្រូវបានរៀបចំឡើងដោយក្រុមប្រឹក្សាវិស្វករ វៀតណាមthe Viet Nam Council of Engineers (VCE) និងមិនបានចូលរួមមានប្រទេស ឥណ្ឌូណេស៊ី ម៉ាឡេស៊ី  និងហ្វីលីពីន។ ជាកិច្ចចាប់ផ្តើមកិច្ចប្រជុំពិភាក្សាតុមូលមាន Assoc. Prof. Sarithdej Pathanasethpong, មកពីក្រុមប្រឹក្សាវិស្វកម្មថៃឡង់ដ៏ ជាប្រធានដឹកនាំកិច្ចប្រជុំ រួមជាមួយលោកMr.Nguyen Chi Hieu ង្វៀន ជីហាយ ប្រធានគណៈកម្មាធិការត្រួតពិនិត្យវៀតណាមThe President of Viet Nam Monitoring Committee (VNMC) និង Mr. Bui Duc Dung លេខាធិការ Secretary of (VNMC) សហប្រធានកិច្ចពិភាក្សាតុមូល។

ជាកិច្ចបន្តបទបង្ហាញបានធ្វើដោយលោកស្រី Ms. Nguyen Thi Duyen (ង្វៀន ធី យ្វៀន) ប្រធានសហព័ន្ធវិស្វករប្រឹក្សាអាស៊ាន The President of federation of ASEAN Consulting Engineers (FACE) និងជាប្រធានសមាគមអ្នកប្រឹក្សាវិស្វកម្មវៀតណាម the president of Viet Nam Engineers Consultant Association បានធ្វើបទបង្ហាញព័ត៌មានស្តីពីភាពចល័តសម្រាប់ ACPEs ដូចតទៅ៖

១-លោកស្រី Ms. Nguyen បានសង្កត់ធ្ងន់លើសារៈសំខាន់ក្នុងការចែករំលែកព័ត៌មានរបស់ FACE ក្នុងនាមជាអ្នកអនុវត្តជាមួយនិង ACPECC ហើយក៏ជាអ្នកបង្កើតគោលនយោបាយឆ្ពោះទៅរកការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃវិស្វកម្មអាស៊ាន Mutual Recognition Arrangement (MRA)។ លោកស្រីបានលើកឡើងអំពីបញ្ហាមួយចំនួនដែលត្រូវបានគេចាត់ទុកថាជាឧបសគ្គចំពោះការចល័តរបស់ ACPEs ក្នុងចំណោមបញ្ហាផ្សេងៗគ្នា និងភាពខុសគ្នានៃភាសា ដែលបណ្តាលឱ្យបរិយាកាសការងារមិនច្បាស់ការ ដូចជាការចំណាយហិរញ្ញវត្ថុ និងពេលវេលាក្នុងការទទួលបានលិខិតអនុញ្ញាតិការងារពន្ធសាជីវកម្មការងារផ្ទាល់ខ្លួន និងការផ្គត់ផ្គង់តំរូវការកម្លាំងជំនាញនៅក្នុងប្រទេសសមាជិកAMSនីមួយៗ ហើយលោកស្រីក៏បានធ្វើបទបង្ហាញនូវសំណើររបស់FACEដូចខាងក្រោមសម្រាប់ការពិចារណារវាង ACPECC និង AMS ៖

•ការដាក់ជាចេញគោលនយោបាយដើម្បីជំរុញការកើនឡើងចំនួន ACPE និង RFPEនិងបង្កើន អត្ថប្រយោជន៍ជាក់ស្តែងរបស់ ACPE។

•លើកកម្ពស់និងពង្រឹងសមត្ថភាពACPECCដើម្បីសំរេចមុខងារក្នុងការកាត់បន្ថយបទប្បញ្ញត្តិដែលរារាំងចល័តភាព នៃគំលាតសម្រាប់វិស្វកម្ម។

•សហការជាមួយសមាគមវិស្វកម្មប្រទេសសមាជិក AMS ដើម្បីទទួលបានជោគជ័យក្នុងគោលបំណងសេវាកម្មវិស្វកម្ម MRA។

•ពិចារណាលើកិច្ចការ FACE ជាដៃគូក្នុងការលើកកម្ពស់ និងអនុវត្តនូវគំនិតផ្តួចផ្តើមរបស់       អាស៊ានក្នុង MRA  ភាពចល័តនៃវិស្វករអាជីព។

២- លោក Ta Ngoc Binh (តា ង៉ុក ប៊ិញ) មកពី the Institute for Construction Economic (ICE) វិទ្យាស្ថានសេដ្ឋកិច្ចសម្រាប់ការស្ថាបនាសំណង់បានធ្វើបទបង្ហាញកម្មវិធីការកសាងគំរូពត៌មាននៅប្រទេសវៀតណាម Building Information Modelling (BIM) ដែលប្រើគំរូ 3D ប្រទេសវៀតណាមបានណែនាំដោយកម្មវិធី BIM សម្រាប់ធ្វើឲ្យមានប្រសិទ្ធភាព ក្នុងការកាត់បន្ថយចំណាយ តម្លាភាព និងគុណភាពសំរាប់ការគ្រប់គ្រង។

៣. លោក Vo Xuan Hai មកពីទីប្រឹក្សាវិស្វកម្មថាមពល the Power Engineers Consulting 3  ក្រុមហ៊ុន JSC បានធ្វើបទបង្ហាញអំពីទិដ្ឋភាពទូទៅនៃប្រភពថាមពលកកើតឡើងវិញរបស់ប្រទេស  វៀតណាម។ វៀតណាមគ្រោងអភិវឌ្ឍរោងចក្រថាមពលដើរដោយកង្ហារខ្យល់ និងថាមពលពន្លឺព្រះអាទិត្យមួយចំនួនដើម្បីដោះស្រាយការខ្វះខាតនៃថាមពលដែលអាចកើតមានក្នុងប៉ុន្មានឆ្នាំនាពេលខាងមុខ។ បទបង្ហាញបានបញ្ចាក់អំពីបញ្ហាប្រឈមរួមមានហានិភ័យហិរញ្ញវត្ថុ ហេដ្ឋារចនាសម្ព័ន្ធដែលមិនបានរៀបចំទុកជាមុន និងការកង្វះគោលនយោបាយគាំទ្រ។ ហើយក៏បានគូសបញ្ជាក់ ការឆ្លុះបញ្ចាំងអំពីឱកាសដែលរួមមានថាមពលអគ្គិសនី ដែលបានដោយថាមពលខ្យល់នៅតាមឆ្នេរសមុទ្រ ហើយជាទីតាំងដែលប្រទេសវៀតណាម អាចប្រឈមមុខដោះស្រាយបញ្ហាដីធ្លី សំរាប់រោងចក្រថាមពលខ្យល់ និងពន្លឺព្រះអាទិត្យ។

នៅថ្ងៃទី ០៣ ខែមីនា ឆ្នាំ២០២០ កិច្ចប្រជុំ ACPECC ដឹកនាំដោយ Assoc.Prof. Sarithdej Pathanasethpong, ប្រធានក្រុមប្រឹក្សាវិស្វកម្មថៃឡង់ដ៏ និងជាប្រធាន ACPECC កិច្ចប្រជុំបានយល់ព្រមចុះបញ្ជីវិស្វករអាជីពឆ្នើមអាស៊ានចំនួន ៥១រូប តាមការស្នើសុំចំនួន ៦០រូប ក្នុងនោះមានប្រទេសប៊្រុណេស្នើសុំចំនួន ០២រូប ប្រទេសកម្ពុជា ០រូប ប្រទេសឥណ្ឌូនេស៊ី ០៩រូប (មិនទាន់យល់ព្រមនៅឡើយ) ប្រទេសឡាវ ០១រូប ប្រទេសម៉ាឡេស៊ីចំនួន ៣១រូប ប្រទេសមីយ៉ាន់ម៉ាចំនួន០រូប ប្រទេសហ្វីលីពីនចំនួន ០រូប ប្រទេសសឹង្ហបូរី ចំនួន ០៦រូប ប្រទេសថៃឡង់ដ៏ ០៣រូប និងប្រទេសវៀតណាមចំនួន ០៨រូប ដូច្នេះសមាជិក ACPEs សរុបបានកើនឡើងចំនួន៤០៧៨រូប។  កិច្ចប្រជុំមិនទាន់ Approval សមាជិកពីប្រទេសឥណ្ឌូនេស៊ី ដោយគ្មានអ្នកមកការពារ។ 

 កិច្ចប្រជុំវគ្គមុនលើកទី 41nd(ACPECC) នាទីក្រុង Pasay, Manila ប្រទេសហ្វីលីពីន បានស្នើរឲ្យកម្ពុជាយើងធ្វើការកែរប្រែ Assessment Statements និង Monitoring Committee យើងបានបំពេញក្នុងកិច្ចប្រជុំលើកទី 42nd (ACPECC) នាទីក្រុង Ho Chi Minh, ប្រទេសViet Nam ដោយជោគជ័យជាស្ថាពរ។

កិច្ចប្រជុំ ACPECC លើកទី៤៣ និង CCS លើកទី៩៦ គម្រោងនឹងធ្វើនៅប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃទី២៩ខែមិថុនា ដល់ថ្ងៃទី០៣ខែកក្កដា ឆ្នាំ២០២០ ទីកន្លែងពិតប្រាកដជូនព័ត៌មានតាមក្រោយ។

សមាជិកប្រទេសអាស៊ានទាំងអស់បានថ្លែងអំណរអគុណចំពោះរដ្ឋាភិបាល ប្រទេសវៀតណាម បានធ្វើបដិសណ្ឋារកិច្ចដ៏ល្អសម្រាប់កិច្ចពិភាក្សាប្រជុំតុមូល និងបង្កលក្ខណៈងាយស្រួលសម្រាប់កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលវិស្វករអាជីពឆ្នើមអាស៊ានលើកទី 42th ACPECC ដែលបានទទួលនូវផ្លែផ្កាជាទីគាប់ចិត្ត។

 

0 Comments


ប្រភេទព័ត៌មាន