សូមអញ្ជើញចូលមើលខ្លឹមសារលម្អិតស្តីពី គោលការណ៍ការធ្វើអធិការកិច្ច របស់ក្រុមការងារអធិការកិច្ចនៃគណៈវិស្វករកម្ពុជា សហការជាមួយក្រុមអធិការកិច្ចរបស់អគ្គនាយកដ្ឋានការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមលិខិតបង្គាប់ការលេខ ១០២/១៩ ក.ប/ល.ប.អ.ធ.ក/ ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩

ក្រុមការងារបច្ចេកទេសលើកទី២ លើចល័តភាពវិស្វករអាស៊ាន (TWG-MAE) នាថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ ទីក្រុងហូជីមិញ ប្រទេសវៀតណាម

Friday, 03 April, 2020

   

    ១.កិច្ចប្រជុំក្រុមការងារបច្ចេកទេសលើកទី២ ស្តីអំពីភាពចល័តរបស់វិស្វករអាស៊ាន The Technical Working Group on Mobility of ASEAN Engineers (TWG-MAE) បានធ្វើឡើងនៅថ្ងៃទី០២ ខែមីនាឆ្នាំ ២០២០ នៅទីក្រុង Ho Chi Minh ប្រទេសវៀតណាម។  កិច្ចប្រជុំបានចូលរួមពីតំណាងមកពីសមាជិកអាស៊ានទាំងអស់ លើកលែងតែប្រទែសឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងហ្វីលីពីន។

   ២.ដោយពុំមានប្រធានមកចូលរួមប្រជុំ អង្គប្រជុំក៏បានស្នើសុំ Mr. Assoc.Prof. Sarithdej Pathanasethpong ប្រធានក្រុមប្រឹក្សាវិស្វករថៃ ធ្វើជាប្រធាននៃកិច្ចប្រជុំ TWG-MAE ជំនួសលោក Krishna S. Pribadi ដែលមិនបានមកចូលរួមប្រជុំនៃវគ្គនេះ។

  ៣. អង្គប្រជុំបានស្នើឲ្យប្រទេសឥណ្ឌូណេស៊ីធ្វើពង្រាងទម្រង់ជាគំរូសំរាប់សមាជិក AMS ដើម្បីបំពេញនូវកិច្ចប្រជុំ ACPECC លើកទី៤៣ និង CCS លើកទី៩៦ ដែលគ្រោងធ្វើនៅប្រទេសឥណ្ឌូនេស៊ី  ដើម្បីជួយដល់សមាជិក AMS ក្នុងការផ្តល់ព័ត៌មានជាចាំបាច់។

៤.អង្គប្រជុំកត់សំគាល់លើការសិក្សាមួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលមានចំណងជើង “ ការចល័តកម្លាំងពលកម្ម និងការចំណាកស្រុក បញ្ហាប្រឈម និងឱកាសសំរាប់សហគមន៍សេដ្ឋកិច្ចអាស៊ាន” ដែលផ្សព្វផ្សាយដោយលេខាធិការដ្ឋានអាស៊ាន។

៥.អង្គប្រជុំបានឯកភាពពន្យារពេលចំពោះកិច្ចពិភាក្សា លើការកំណត់សំគាល់នៃការសិក្សា ស្តីពីចល័តភាពនៅក្នុងអាស៊ានសំរាប់ TWG-MAE នៅពេលដែលសមាជិក AMS ទាំងអស់ត្រូវមានវត្តមាននៃអង្គប្រជុំ។

៦. អង្គប្រជុំបានធ្វើសេចក្តីព្រាងសង្ខេបមួយ សំរាប់ដាក់បង្ហាញក្នុងកិច្ចប្រជុំ ACPECC នាថ្ងៃទី០៣ ខែមីនា ឆ្នាំ ២០២០ មានដូចខាងក្រោម៖

  ក) សុខដុមនីយកម្ម៖ (ប្រទេសនាំមុខ ឥណ្ឌូនេស៊ី)

• ចងក្រងរាល់វិធានការណ៍ពាក់ព័ន្ធ (ច្បាប់ បទប្បញ្ញត្តិ ក្រមសីលធម៌ ការអនុវត្ត ថ្លៃសេវា) ដោយប្រើគំរូពីប្រទេសឥណ្ឌូនេស៊ី។

•វិភាគនូវសមាសធាតុទូទៅក្នុងចំណោមសមាសធាតុដែលទទួលបានពីប្រទេសជាសមា ជិក AMS ។

•យល់ព្រមលើដំណើរការ និងនីតិវិធីទូទៅដែលបានផ្តល់ដោយសមាជិកAMS ទាំង ១០។

  ខ) ការប្រកួតប្រជែង-ផ្តល់ពានរង្វាន់ផ្អែកលើសមត្ថភាព៖ (ប្រទេសនាំមុខសិង្ហបុរី)

• ទំរង់លក្ខណៈវិនិច្ឆ័យដែលគណៈកម្មាធិការ ដាក់ដើម្បីជ្រើសរើសACPEs ត្រូវបានចាត់ទុកជាវិស្វករ ASEAN អាស៊ានប្រចាំឆ្នាំ។

• សមាជិកAMS ត្រូវស្នើសុំបេក្ខភាពរៀងៗខ្លួនសំរាប់ការជ្រើសរើសដោយACPECC។

  គ) កម្មសិក្សានិស្សិត ៖ (ប្រទេសនាំមុខ ថៃឡង់ដ៏)

•សម្រាប់និស្សិតចុះកម្មសិក្សា និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ទោះបីជាត្រូវបានរៀបចំឡើងដោយទ្វេភាគីរវាងសាកលវិទ្យាល័យនិងក្រុមហ៊ុនក៏ដោយ ACPECC ត្រូវព្រមព្រៀងលើដំណើរការជាធម្មតាមួយ ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការក្នុងចំណោម PRAs ។

  ឃ) ការកសាងសមត្ថភាព៖

•ការស្នើរចំពោះ The Business Services Sectoral Working Group (BSSWG) ដើម្បីស្វែងរកក្នុងចេតនាទទួលបាននូវគម្រោងអាស៊ានដែលផ្តល់មូលនិធិដើម្បីអនុញ្ញាតឱ្យធ្វើចលតភាព វិស្វករអាស៊ានបាន។

  ង) ការកាត់បន្ថយឧបសគ្គចល័ត៖ (ប្រទេសនាំមុខម៉ាឡេស៊ី)

•មិនត្រូវបង្កើនបទប្បញ្ញត្តិ ជំនាញវិស្វកម្មឲ្យហួសនូវអ្វី ដែលបានអធិបាយនៅក្នុង Assessment Statement  របស់ប្រទេសសមាជិកAMS នោះទេ។

 

៧.កិច្ចប្រជុំបានពិនិត្យលើផែនការការងារ TWG-MAE ដែលបានធ្វើការស្នើឡើងនៅក្នុងឯកសារឧបសម្ព័ន្ធទី៤ និងបានយល់ព្រមក្នុងការបញ្ជាក់បន្ថែមអំពីគំរូមកពីប្រទេសឥណ្ឌូនេស៊ីសំរាប់កិច្ចប្រជុំបន្ទាប់។

៨.អង្គប្រជុំបានអនុម័ត នឹងបានឯកភាពគ្នាថារបាយការណ៍រួមខាងលើនេះ គឺត្រូវចូលរួមមតិយោបល់ពី ប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងហ្វីលីពីន ថែមទៀតដែលត្រៀមនឹងធ្វើឡើងនៅថ្ងៃទី ១៦ ខែមីនាឆ្នាំ ២០២០ ខាងមុខ។

 

0 Comments


ប្រភេទព័ត៌មាន