ការបា៉ន់ស្មានតម្លៃ និងការគ្រប់គ្រងគម្រោងប្រកបដោយប្រសិទ្ធភាពក្នុងការសាងសង់
កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលវិស្វករអាជីព្វឆ្នើមអាស៊ានលើកទី៣៤នៅទីក្រុងកូឡាឡាំពួប្រទេសម៉ាឡេស៊ីចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧
កិច្ចប្រជុំគណៈកម្មាធិការសម្រួបសម្រួលវិស្វករអាជីពឆ្នើមអាស៊ានលើកទី 30th Meeting of ASEAN Chartered Professional Engineer Coordinating Committee (ACPECC) ទីក្រុងបាងកក ប្រទេសថៃ (ចាប់ពីថ្ងៃទី២៥-៣០ ខែមករា ឆ្នាំ២០១៦)
កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលវិស្វករអាជីពឆ្នើមអាស៊ានលើកទី៣៣ 33rd Meeting of Asean Chartered Professional Engineer Coordinating Committee (ACPECC) និងក្រុមប្រឹក្សាស្ថាបត្យករអាស៊ាន Asean Architect Council (AAC) ទីក្រុងសេម៉ារាំង ប្រទេសឥណ្ឌូនេស៊ី (
កាលពីថ្ងៃទី១៥ ដល់ ២០ មករា ឆ្នាំ២០១៨គណៈប្រតិភូគណៈវិស្វករកម្ពុជាចំនួន៣រូប ដឹកនាំដោយ ឯកឧត្តម សុខុម រិទ្ធីវុធ ឯកឧត្តម សុខ សេដ្ឋា និងឯកឧត្តម អ៊ុំ សុមន្ថា បានចូលរួមកិច្ចប្រជុំតុមូលរវាង គណៈកម្មាធិការសម្របសម្រួលវិស្វករអាជីពឆ្នើមអាស៊ានលើកទី៣៦th Meeting of Asean Chartered Professional Engineer Coordinating Committee (ACPECC) និងក្រុមប្រឹក្សាស្ថាបត្យករAsean Architect Council (AAC) នៅសណ្ឋាគារ Swissotel Le Concord ទីក្រុងបាងកក ប្រទេសថៃឡង់ដ៏។
នៅថ្ងៃពុធ ទី១៧ ខែមករា ឆ្នាំ២០១៨ កិច្ចប្រជុំពិភាក្សាតុមូល រៀបចំដោយសហប្រធានមានលោក Mr. Ho Siong Hin, ជាប្រធានក្រុមប្រឹក្សាវិស្វករជំនាញសិង្ហបុរី និងជាប្រធាន ACPECCនិងលោកDr. Krai Tung Sangaប្រធានគណៈកម្មការត្រួតពិនិត្យវិស្វកម្មថៃឡង់ដ៏ និងជាប្រធានACPECC។
Mr. Ho Siong Hin បានលើកនៅក្នុងកិច្ចប្រជុំតុមូលស្តីពី "ថាមពលបៃតង និរន្តរភាពសម្រាប់អនាគត" ថានេះជាវេទិកាដ៏សំខាន់ដើម្បីស្វែងរកកិច្ចសហការក្នុងចំណោមអ្នកជំនាញផ្នែកវិស្វកម្ម និងស្ថាបត្យកម្ម នៃប្រទេសសមាជិកអាស៊ាន ដែលផ្តល់នូវជំនាញ និងការរីកចម្រើនលើវិស័យវិស្វកម្មធ្វើនៅក្រោមកិច្ចព្រមព្រាង(MRA)ស្តីពីសេវាកម្មវិស្វកម្មវិស្វករអាជីពឆ្នើមអាស៊ានដែលមានសមាជិកACPE 2,717នាក់ និងវិស្វករអាជីពឆ្នើមបរទេស អាស៊ានបរទេស (RFPE) ដែលបានចុះឈ្មោះចំនួន 10 នាក់ និងជាឱកាសសំរាប់ប្រទេសអាស៊ីអាគ្នេយ៍ដែលត្រូវបានគេរំពឹងថា ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធបន្ថែមក្នុងការប៉ាន់ប្រមាណចំនួន 3ពាន់ ពាន់ លានដុល្លារអាមេរិក ចាប់ពីពេលនេះរហូតដល់ឆ្នាំ 2030។ Mr. Ho Siong Hin បានបង្ហាញទិដ្ឋភាពរួមនិងតម្រូវការសាងសង់ហេដ្ឋារច នាសម្ព័ន្ធក្នុងប្រទេសសឹង្ហបូរីដែលជាចំណុចដ៏សំខាន់និងតម្រូវការចាំបាច់ត្រូវបានរំពឹងទុកពីវិស័យសាធារណៈ។
Dr. Krai Tung Sanga, ប្រធានគណៈកម្មការត្រួតពិនិត្យវិស្វកម្មថៃឡង់ដ៏ និងជាប្រធានACPECC បានស្វាគមន៍គណៈប្រតិភូទាំងអស់ដែលជាសមាជិក ACPECC និង AAC នៃសមាជិកគណៈប្រតិភូបណ្តាប្រទេស អាស៊ានក្នុងកិច្ចប្រជុំតុមូលហើយបានលើកឡើងថា កិច្ចពិភាក្សាតុមូលនេះគឺជាការចូលរួមប្រកបដោយប្រសិទ្ធភាពក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការចំណោមអ្នកជំនាញវិស្វកម្មនិងស្ថាបត្យកម្មអាស៊ាន។ Dr. Krai បានបព្ចាក់ថាទំហំទីផ្សាររបស់អាស៊ានមានទំហំធំទី 3 នៅលើពិភពលោក នេះគឺជាឱកាសសម្រាប់កិច្ចសហប្រតិបត្តិការកាន់ តែច្រើន ក្នុងចំណោមអ្នកជំនាញវិស្វកម្ម និងស្ថាបត្យកម្មអាស៊ាន។
Dr. Prasert Sinsukprasert,អគ្គអធិការកិច្ចនៃក្រសួងថាមពលថៃ បានធ្វើបទបង្ហាញអំពី ថាមពលប្រទេសថៃ 4.0 "Thailand’s Energy 4.0" ដោយលោកបានផ្តល់នូវទិដ្ឋភាពទូទៅការប្រើប្រាស់ថាមពល និងល្បាយថាមពលប្រទេសថៃ ឧស្ម័នធម្មជាតិមានពី 70 ទៅ 75% នៃថាមពលទាំងអស់ក្នុងប្រទេសថៃ ដែលមាន រយៈពេលពី 20 ទៅ 30 ឆ្នាំ។ ប្រទេសថៃក៏ជាអ្នកនាំមុខក្នុងការផលិតថាមពលពន្លឺព្រះអាទិត្យ នៃប្រទេសជាសមា ជិកអាស៊ានដែលមានសមត្ថភាពដំឡើងសរុប 3.000 មេហ្គាវ៉ាត់ ឈានមុខគេលើវិស័យថាមពល។ Dr. Prasertបានគូសបញ្ជាក់អំពីគំនិតផ្តួចផ្តើមដើម្បីលើកកម្ពស់ស្ថានីយ៍សាកថាមពលសម្រាប់រថយន្តអគ្គិសនី ការលើកទឹកចិត្តអ្នកផលិត និងការស្រាវជ្រាវ ព្រមទាំងការយល់ដឹងពីថាមពលកកើតឡើងវិញនូវភាពវិជ្ជមាន ជាសក្តានុពលនៃការបង្កើតការងារក្នុងវិស័យថាមពល ដើម្បីជំរុញកំណើនសេដ្ឋកិច្ចទៅតាមតំបន់ជនបទក្នុងប្រទេស។
Mrs. Sriwan Buranachokepisal,នាយកផ្នែកស្រាវជ្រាវថាមពលកកើតឡើងវិញនិងថាមពលថ្មីនិងផ្នែកអភិវឌ្ឍន៍អាជីវកម្មអគ្គីសនីនៃប្រទេសថៃ Electricity Generating Authority of Thailand (EGAT) បានធ្វើបទបង្ហាញស្តីពី "ថាមពលកកើតឡើងវិញ និងបញ្ហាប្រឈមនៃការអភិវឌ្ឍដោយចីរភាព" ហើយបានផ្តល់នូវទិដ្ឋភាពទូទៅនៃអគ្គីសនីប្រទេសថៃនិងរចនាសម្ព័ន្ធឧស្សាហកម្មផ្គត់ផ្គង់សំរាប់គោលដៅឆ្នាំ២០១៥-២០៣៦ និងការដាក់បញ្ចូលថាមពលកកើតឡើងវិញ និងផែនការថាមពលថៃចម្រុះ Thailand Integrated Energy Blueprint (TIEB)មានផែនការ៥:
(i) ផែនការអភិវឌ្ឍន៍ថាមពល Power Development Plan (PDP)
(ii) ផែនការប្រសិទ្ធភាពថាមពល Energy Efficiency Plan (EEP)
(iii) ផែនការអភិវឌ្ឍថាមពលជំនួស Alternative Energy Development Plan (AEDP)
(iv) ផែនការឧស្ម័ន Gas Plan (GAS)
(v) ផែនការប្រេង Oil Plan(OIL).
Assistant Prof. Dr. Atch Sreshthaputra, ជាអនុប្រធានវិទ្យាស្ថានស្ថាបត្យកម្មថៃបៃតង Thai Green Building Institute (TGBI) បានធ្វើបទបង្ហាញស្តីពីចលនាបៃតងប្រទេសថៃ នៅពេលប្រឈមនឹងបញ្ហា បរិស្ថានដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ ត្រូវការស្រទាប់បៃតងច្រើនបន្ថែមទៀត។ បច្ចុប្បន្ននេះតំបន់បៃ តងសំរាប់មនុស្សម្នាក់នៅក្នុងទីក្រុងបាងកកមានប្រហែល3m2, (the green area per person in Bangkok is approximately 3m2) ហើយសំណង់អាគារត្រូវបង្កើនភាពកាន់តែបៃតងដែលមានសារៈសំខាន់ជាខ្លាំងសំរាប់ការរស់នៅមនុស្ស។
លោក Ir. H.T. Rocky H.T. Wong សមាជិកគណៈវិស្វករម៉ាឡេស៊ី ធ្វើបទបង្ហាញស្តីពី “កិច្ចព្រមព្រៀងលើសេវាពាណិជ្ជកម្មឆ្លងដែន ពាក់ព័ន្ធនឹងវិស័យវិស្វកម្មនិងសំណង់, សម្ព័ន្ធវិស្វកម្មអន្តរជាតិ” ដែលកិច្ចព្រមព្រៀងនោះផ្តោតទៅលើស្តង់ដារសេវាវិស្វកម្ម។ ក្នុងទស្សនៈនៃការអភិវឌ្ឍន៍ឈានឡើង មានសារៈសំខាន់សម្រាប់បន្ស៊ាំសម្ព័ន្ធវិស្វកម្មអន្តរជាតិដើម្បីធ្វើឲ្យមានស្តង់ដារសេវាវិស្វកម្មសម្រាប់បុគ្គលជាវិស្វករបំពេញសេវាវិជ្ជាជីវៈ ដូចបានចែងក្នុងកិច្ចព្រមព្រៀងវ៉ាស៊ីងតោន កិច្ចព្រមព្រៀងស៊ីដនី សម្រាប់អ្នកបច្ចេកវិជ្ជាវិស្វកម្ម និងកិច្ចព្រមព្រៀងឌុយប្លាំងសម្រាប់អ្នកបច្ចេកទេសវិស្វកម្ម ដែលនៅក្រោមប្រទេសសមាជិកអាស៊ាន (MRA) ។
ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ កិច្ចប្រជុំACPECC ដឹកនាំដោយ លោកMr. Ho Siong Hin, ជាប្រធានក្រុមប្រឹក្សាវិស្វករជំនាញសិង្ហបុរីនិងជាប្រធានកិច្ចប្រជុំដោយបានចូលរួមពីគ្រប់តំណាងប្រទេសជាសមាជិក Asean ទាំង ១០ បានបន្តកិច្ចប្រជុំដោយបានចុះបញ្ជីវិស្វករអាជីពឆ្នើមអាស៊ានចំនួន១៥៩រូបក្នុងនោះមានប្រទេសប៊្រុណេ ចំនួន ០១រូប ប្រទេសកម្ពុជា ០រូប ប្រទេសឥណ្ឌូនេស៊ី ៥៣រូប ប្រទេសឡាវ ០ រូប ប្រទេសម៉ាឡេស៊ីចំនួន ៥៣រូប ប្រទេសមីយ៉ាន់ម៉ា ៣៣រូប ប្រទេសហ្វីលីពីន ០៨រូប ប្រទេសសឹង្ហបូរី ចំនួន ០២រូប ប្រទេសថៃឡង់ដ៏ ចំនួន ០៩រូប ប្រទេសវៀតណាម ០រូប។ សមាជិក ACPEs សរុបបានកើនចំនួន២៨៧៦ រូប។
AMS |
35th ACPECC |
36th ACPECC |
|
Cumulative |
Approved Application |
Cumulative |
|
Brunei Darussalam |
16 |
1 |
17 |
Cambodia |
60 |
- |
60 |
Indonesia |
972 |
53 |
1025 |
Lao PDR |
11 |
- |
11 |
Malaysia |
351 |
53 |
404 |
Myanmar |
357 |
33 |
390 |
Philippines |
280 |
8 |
288 |
Singapore |
267 |
2 |
269 |
Thailand |
199 |
9 |
208 |
Viet Nam |
204 |
- |
204 |
Total |
2,717 |
159 |
2,876 |
គណៈវិស្វករកម្ពុជាបានទទួលយកការចុះបញ្ជីវិស្វករអាជីពឆ្នើមអាស៊ានបរទេសហើយ និងក៏បានផ្តល់ជូននូវពាក្យសុំចុះឈ្មោះនិងបែបបទសម្រាប់ការចុះឈ្មោះទៅអគ្គលេខាធិការអាស៊ានរួចហើយដែរ។
កិច្ចប្រជុំACPECC លើកទី37 និងCCS លើកទី៩០ គម្រោងនឹងធ្វើនៅប្រទេសសឹង្ហបុរីចាប់ពីថ្ងៃទី២១-២៦
ខែឧសភា ឆ្នាំ២០១៨ ទីកន្លែងពិតប្រាកដនឹងជូនព័ត៌មានតាមក្រោយ។
សមាជិកប្រទេសអាស៊ានទាំងអស់ បានថ្លែងអំណរអគុណចំពោះរដ្ឋាភិបាលថៃឡង់ដ៏ ដែលបានធ្វើបដិសណ្ឋារកិច្ចដ៏ល្អ សម្រាប់ការពិភាក្សាក្នុងកិច្ចប្រជុំតុមូល និងបង្កលក្ខណៈងាយស្រួលសម្រាប់កិច្ចប្រជុំគណៈ កម្មាធិការសម្របសម្រួលវិស្វករអាជីពឆ្នើមអាស៊ានលើកទី 36th Meeting of ASEAN Chartered Professional Engineer Coordinating Committee (ACPECC) និងក្រុមប្រឹក្សាស្ថាបត្យករ Asean Architect Council (AAC) នៅសណ្ឋាគារ Swissotel Le Concord ទីក្រុងបាងកក ប្រទេសថៃឡង់ដ៏ ដែលបានទទួលនូវផ្លែផ្កាជាទីគាប់ចិត្ត។