The Board of Engineers Cambodia tries to narrow the gap of qualification among national and ASEAN engineers.គណៈវិស្វករកម្ពុជាព្យាយាមកាត់បន្ថយគំលាតគុណវុឌ្ឃិ៍ពីក្នុងបណ្តាវិស្វករជាតិនិងវិស្វករអាស៊ាន៕
Feedback
LINKS
ទំនាក់ទំនង
អាស័យដ្ឋាន: #9, ផ្លូវ 275, សង្កាត់បឹងកក់ I, ខណ្ឌទួលគោក, រាជធានីភ្នំពេញ
ទូរស័ព្ទ: +(855)23 884 293
ទូរស័ព្ទដៃ: +(855)16 572 006
អ៊ីមែល: office@bec.gov.kh 
ម៉ោងធ្វើការ: ច័ន្ទ-សុក្រ 08:00-12:00 និង 14:00-17:00

សិក្ខាសាលា«សុវត្ថិភាពខ្សែកាបអគ្គិសនីសម្រាប់អនាគតកាន់តែមានសុវត្ថិភាព» នៅសណ្ឋាគារហ៊ីម៉ាវ៉ារី ថ្ងៃទី២៩កក្កដា២០១៥

កាលពីថ្ងៃទី ២៩កក្កដា២០១៥ នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី HIMAWARI មានបើកសិក្ខាសាលាមួយ ស្តីអំពី «សុវត្ថិភាពខ្សែកាបអគ្គិសនីសម្រាប់អនាគតកាន់តែមានសុវត្ថិភាព» CABLE SAFETY FOR A SAFER TOMORROW ដែលបានសហការរៀបចំដោយគណៈវិស្វករកម្ពុជា និងក្រុមហ៊ុន ខាស់ ឡេបូរេថូរី CAST LARATORY PRIVATE LIMITED ពីប្រទេសសិង្ហបូរី។  

សិក្ខាសាលាបានបង្ហាញអំពីកាលានុវត្តភាពក្នុងធុរកិច្ច ដោយមិនត្រូវបំភ្លេចអំពីសុវត្ថិភាព។ ភាពខុសគ្នា រវាងខ្សែចម្លងដែលប្រកបដោយស្តង់ដារគុណភាព និងខ្សែចម្លងដែលគ្មានគុណភាពក្នុងការប្រើប្រាស់ ខ្សែចម្លងអគិ្គសនីនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃនោះ អាចនាំឆ្ពោះទៅរកភ័យន្តរាយជាអគ្គីភ័យ និង ការទប់ស្កាត់។

វាគ្មិនក៏បានធ្វើបទបង្ហាញអំពីបទដ្ឋានបច្ចេកទេសនានានិងបទដ្ឋានគតិយុត្តដែលត្រូវបានរៀបចំឡើង ដោយក្រសួងឧស្សាហកម្មនិងឋាមពលដែលនឹងត្រូវដាក់ឲ្យអនុវត្តក្នុងឆ្នាំ២០១៦ខាងមុខ។ ក្នុងនោះ មាន ជាអាទិ៍ ការផ្លាស់ប្តូរលេខកូដសម្រាប់ខ្សែភ្លើង, ខ្សែណឺត, និងខ្សែដី។ មានការយកចិត្តទុកដាក់ជាពិសេស ក្នុងការប្រើប្រាស់ខ្សែដី ដែលកន្លងមកនៅក្នុងប្រទេសកម្ពុជាពុំត្រូវបានអនុវត្តជាទូទៅឡើយ។

ក្នុងសុន្ទរកថាបិទសិក្ខាសាលា ឯកឧត្តម សុខុមភគវន្តមុនី អនុប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា និងជា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនបានមានប្រសាសន៍ណែនាំ ផ្តាំផ្ញើសិក្ខាកាមជា វិស្វករជាតិ ទាំងប្អូនៗអនាគតវិស្វករ ទាំងវិស្វករអាជីព ទាំងវិស្វករអាស៊ាន និងទាំងវិស្វករកិត្តិយស អាស៊ាន ឲ្យត្រៀមលក្ខណៈសម្បតិ្តក្នុងការប្រកួតប្រជែងការងារលើវិស័យវិស្វកម្ម។ ដើម្បីឆ្លើយតប ទៅនឹង ចរន្តសមាហរណកម្ម និងការវិវត្តផ្នែកវិស្វកម្ម វិស្វករជាតិ​និងប្អូនៗអនាគតវិស្វករ ចាំបាច់ត្រូវខិតខំ សិក្សារៀនសូត្រ ពង្រឹងនិងពង្រីកគុណភាពសមត្ថភាព ដែលនេះហើយជាមូលហេតុនៃការឈ្មោះ ក្នុងបញ្ជី ជាវិស្វករចុះបញ្ជីនៅក្នុងគណៈវិស្វករកម្ពុជា៕