The Board of Engineers Cambodia tries to narrow the gap of qualification among national and ASEAN engineers.គណៈវិស្វករកម្ពុជាព្យាយាមកាត់បន្ថយគំលាតគុណវុឌ្ឃិ៍ពីក្នុងបណ្តាវិស្វករជាតិនិងវិស្វករអាស៊ាន៕
Feedback
LINKS
ទំនាក់ទំនង
អាស័យដ្ឋាន: #9, ផ្លូវ 275, សង្កាត់បឹងកក់ I, ខណ្ឌទួលគោក, រាជធានីភ្នំពេញ
ទូរស័ព្ទ: +(855)23 884 293
ទូរស័ព្ទដៃ: +(855)16 572 006
អ៊ីមែល: office@bec.gov.kh 
ម៉ោងធ្វើការ: ច័ន្ទ-សុក្រ 08:00-12:00 និង 14:00-17:00

កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលវិស្វករអាជីព្វឆ្នើមអាស៊ានលើកទី៣៤នៅទីក្រុងកូឡាឡាំពួប្រទេសម៉ាឡេស៊ីចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧

កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលវិស្វករអាជីពឆ្នើមអាស៊ានលើកទី៣៤

34th Meeting of Asean Chartered Professional Engineer Coordinating Committee (ACPECC)   

ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី (ចាប់ពីថ្ងៃទី១៥-២០ ខែឧសភា ឆ្នាំ២០១៧)

 

កាលពីថ្ងៃទី​ ១៥-២០ ខែឧសភា ឆ្នាំ២០១៧ គណៈប្រតិភូគណៈវិស្វករកម្ពុជាចំនួន ៣រូប ដឹកនាំដោយ        ឯកឧត្តម សុខុម រិទ្ធីវុធ ឯកឧត្តម សុខ សេដ្ឋា  និងឯកឧត្តម អ៊ុំ សុមន្ថា បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលវិស្វករអាជីពឆ្នើមអាស៊ានលើកទី​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ 34rd Meeting of Asean Chartered Professional Engineer Coordinating Committee (ACPECC)  នៅសណ្ឋាគារ BERJAYA ​Times Square ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

I-    កិច្ចប្រជុំតុមូល៖

រៀបចំដោយគណៈវិស្វករម៉ាឡេស៊ី និងត្រូវ បានចូលរួមដោយសមាជិកអាស៊ានទាំង១០ AMS (ASEAN Member State) ក្នុងនោះមានមន្ត្រីសំខាន់ៗមួយចំនួនជាសមាជិកអាស៊ានបានធ្វើបទបង្ហាញដូចខាងក្រោម៖

            - Er. Ling Shiang Yun, ជាប្រធានអង្គប្រជុំតុមូល ACPECC បានបង្ហាញនូវការរីកចំរើនការងាររបស់       គណៈកម្មការនេះ​ ដែលបានចុះឈ្មោះវិស្វករឆ្នើមអាស៊ានចំនួន ២៣៥៤រូប បើគិតដល់ ខែកុម្ភៈ ឆ្នាំ២០១៧​ ហើយបានលើកទឹកចិត្ត និង​ជំរុញឲ្យមានកិច្ចសហការ​​ក្នុងការផ្លាស់ប្តូរអាជីពឆ្នើមអាស៊ាន ACPE ក្នុងចំណោមប្រទេសជាសមាជិកអាស៊ាន។

            ២- កិច្ចស្វាគមន៍ដោយ YBhg. Dato’Sri Ir. Dr. Roslan Md Taha, ប្រធានគណៈកម្មាធិការត្រួតពិនិត្យ NMC (National Monitoring Committee)​និង​BEM​​ (Board of Engineers Malaysia) គាត់បានផ្តោតទៅលើព្រឹត្តិការណ៍សំខាន់ៗរបស់ ACPECC ត្រង់ចំណុចប្រសព្វរបស់សហគមន៍សេដ្ឋកិច្ចអាស៊ានសំរាប់ឆ្នាំ២០២៥ ដើម្បីឆ្ពោះទៅរកការធ្វើសមាហរណកម្មសេដ្ឋកិច្ចដ៏ប្រសើរ និងសេរីភាវូបនីយកម្មឲ្យកាន់តែល្អក្នុងការផ្តល់សេវាពាណិជ្ជកម្ម។ គាត់បានយកចិត្តទុកដាក់ចំពោះកិច្ចការងារ ACPECC សំរាប់ប៉ុន្មានឆ្នាំខាងមុខ និងគាំទ្រដល់សមិទ្ធផល ដែលធ្វើឲ្យសំរេចគោលដៅ និងតាមសេចក្តីប្រាថ្នា នៃផែនការរបស់ AEC (ASEAN Economic Community) សំរាប់ឆ្នាំ២០២៥។

            ៣- លោកស្រី Jasmine Wai Mun Hong, ជាមន្ត្រីជាន់ខ្ពស់មកពីអគ្គលេខាធិការដ្ឋានអាស៊ាន បានធ្វើបទបង្ហាញស្តីពីសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) សំរាប់ផែនការឆ្ពោះទៅរកឆ្នាំ២០២៥ ហើយបានគូសបញ្ជាក់ពីគោលបំណងសំខាន់ៗ៥យ៉ាង​ដូចខាងក្រោម៖

  1. សមាហរណកម្ម និងភាពឯកច្ឆ័នផ្នែកសេដ្ឋកិច្ចអាស៊ាន
  2. ការប្រកួតប្រជែង, ការច្នៃប្រឌិតថ្មីៗ ​ប្រកបដោយថាមវ័ន្ត
  3. ធ្វើឲ្យចំណងសមាគមអាស៊ាននិងកិច្ចសហប្រតិបត្តិការតាមបណ្តាផ្នែកនៃតំបន់ឲ្យកាន់តែប្រសើរឡើង
  4. ស្តារឯកភាពសមាគមអាស៊ាន ដោយយកចិត្តទុកដាក់លើសង្គមកិច្ច និងការយកចិត្តទុកដាក់ចំពោះពលរដ្ឋ។
  5. ផ្តល់អទិភាព(AEC)នៃផែនការសេដ្ឋកិច្ចរួមអាស៊ាន។ អ្នកស្រីបន្ថែមទស្សនទូទៅចំពោះផែនការឆ្នាំ២០២៥ ដែលជាមូលដ្ឋាន និងការណែនាំសម្រាប់តម្រង់ទិសការងាររបស់ ACPECC។

៤- Ir. Rocky H.T. Wong, បានធ្វើបទបង្ហាញលើចក្ខុវិស័យ គណៈកម្មាធិការសម្របសម្រួលវិស្វករអាជីពឆ្នើមអាស៊ានលើកទី៣៤(ACPECC)នៅក្នុងទិដ្ឋភាពផែនការសហគមន៍សេដ្ឋកិច្ចអាស៊ាន(AEC)។គំនិតសំខាន់របស់ Ir. Rocky Wong គឺបង្ហាញនូវសារៈសំខាន់នៃបណ្តាញការងារ​ ដែលតភ្ជាប់គ្នានៃគណៈកម្មាធិការសម្របសម្រួលវិស្វករអាជីពឆ្នើមអាស៊ាន ចូលរួមចំណែកក្នុងការចរចារពាណិជ្ជកម្មអាស៊ានក្នុងកិច្ចព្រមព្រៀងសេវាកម្ម ASEAN Trade in Services Agreement (ATISA)។ លើសពីនេះទៀត Ir. Rocky Wong បានផ្តល់អនុសាសន៍ក្នុងការពង្រឹងពង្រីក និងការគ្របដណ្តប់លើ MRA (Mutual Recognition Arrangement) និងដើម្បីរួមបញ្ចូលសមាជិកក្រុមវិស្វកម្ម អ្នកជំនាញបច្ចេកទេស និងអ្នកបច្ចេកទេសផ្សេងៗបន្ថែម។ គាត់បានបញ្ជាក់ដោយសង្កត់ធ្ងន់ទៅលើ តំរូវការអភិវឌ្ឍស្តង់ដាររួមមួយ ដែលមានគុណភាព និងការគាំទ្រ ដែលអាចធ្វើទៅបានពីអង្គការសហព័ន្ធវិស្វកម្មអាស៊ាន AFEO ជាផែនការសេដ្ឋកិច្ចសហគមន៍ AEC សំរាប់ឆ្នាំ២០២៥។

៥- Er. Chin Jen Chyi, វិស្វករចុះបញ្ជីនៃក្រុមប្រឹក្សាភិបាលសឹង្ហបូរីបានចែករំលែកអំពីស្ថានភាពព័ត៌មាននៃតម្រូវការវិស័យសំណង់និងតម្រូវការគម្រោងផ្សេងៗរបស់សឹង្ហបុរី ព្រមទាំងទទួលស្វាគមន៍ពីបណ្តាប្រទេសសមាជិក(AMS)។ នៅក្នុងកិច្ចពិភាក្សាក៏បានលើកឡើងថា៖ នេះជាពេលវេលាសមស្របមួយដែល ACPECC ពិនិត្យឡើងវិញជាមួយ MRA លើសេវាវិស្វកម្មដែលចុះហត្ថលេខាក្នុងឆ្នាំ២០០៥ ដើម្បីជាផលប្រយោជន៍ទៅវិញទៅមករបស់សហគមន៍អាស៊ាន (AMS)។ កិច្ចសហប្រតិបត្តិការណ៍ជាពិសេសត្រូវបានគេទទួលយកអត្ថប្រយោជន៍ធនធាន ដែលមាននៅក្នុងអាស៊ាន បញ្ហាប្រឈមនៃការប្រកួតប្រជែងត្រូវបានលើកឡើងរបស់ ACPECC ក្នុងកិច្ចពិភាក្សាដើម្បីដោះស្រាយរាល់បញ្ហាប្រឈម។

៦- Dr. Krai Tungsanga, ជាអនុប្រធានក្រុមប្រឹក្សាវិស្វករថៃ បានធ្វើបទបង្ហាញ ACPECC សម្រាប់          ចក្ខុវិស័យ ឆ្នាំ២០២៥ ទាក់ទងទៅនឹងគ្រោះថ្នាក់ចរាចរណ៍ដោយលើកជាឧទាហរណ៍អំពី EDDUDRL (Effectiveness of Defensive Driving Utilizing Daytime Running Lights= ប្រសិទ្ធភាពរបស់ចង្កៀងការពារការបើកបរពេលថ្ងៃ) ក្នុងប្រទេសថៃ។

II-   ទស្សនកិច្ចសិក្សា៖

គណៈវិស្វករម៉ាឡេស៊ី បានរៀបចំធ្វើទស្សនកិច្ចសិក្សានៅ Pantai Treatment Plan ស្តីពីការចម្រោះទឹកកខ្វក់ឲ្យក្លាយទៅជាទឹកធម្មតា ដោយមិនធ្វើឲ្យខូចបរិស្ថាន។ និងទស្សនកិច្ចនៅទីក្រុង​រដ្ឋបាល​ Putrajaya ​នៃប្រទេសម៉ាឡេស៊ី ដែលបានចូលរួមដោយប្រទេសជាសមាជិកអាស៊ានទាំង១០ AMS (ASEAN Member State)។

III-   កិច្ចប្រជុំ ACPECC

កិច្ចប្រជុំដឹកនាំដោយ Mr. Er. Ling Shiang Yun មកពីប្រទេស សឹង្ហបុរីជាប្រធានកិច្ចប្រជុំ ACPECC កិច្ចប្រជុំបានចូលរួមពីគ្រប់តំណាងសមាជិកប្រទេសអាស៊ានទាំង១០ ។

 ចំពោះការស្នើសុំចុះបញ្ជីវិស្វករអាជីពឆ្នើមអាស៊ាន ត្រូវបានទទួលយល់ព្រមឲ្យប្រទេសប៊្រុយណេចំនួន ០៤រូប ប្រទេសឥណ្ឌូនេស៊ី ១១៩រូប ប្រទេសម៉ាឡេស៊ីចំនួន ១០រូប ប្រទេសមីយ៉ាន់ម៉ា  ២២រូប ប្រទេសហ្វីលីពីន ២០រូប ប្រទេសសឹង្ហបូរី ចំនួន ៤រូប ប្រទេសថៃឡង់ដ៏ ចំនួន ១១រូប ប្រទេសវៀតណាម ៨រូប​។​ សមាជិក ACPEs សរុបបានកើនចំនួន​២៥៥២ រូប។ ដោយឡែកប្រទេសកម្ពុជា​ និងប្រទេសឡាវ មិនបានដាក់បេក្ខជនសំរាប់ចូលជាសមាជិក ACPECC នៅកិច្ចប្រជុំលើកនេះទេ។

 

AMS

33rd ACPECC

34th ACPECC

Cumulative

Approved Application

Cumulative

Brunei Darussalam

11

4

15

Cambodia

53

-

53

Indonesia

843

119

962

Lao PDR

11

-

11

Malaysia

294

10

304

Myanmar

277

22

299

Philippines

240

20

260

Singapore

253

4

257

Thailand

176

11

187

Viet Nam

196

8

204

Total

2,354

198

2,552

 

ក្រោមការផ្តូចផ្តើមគំនិតរបស់ប្រទេសម៉ាឡេស៊ី ដែលជម្រុញឲ្យមានការគ្រប់គ្រង ការចុះបញ្ជីលើអ្នកជំនាញបច្ចេកទេស និងអ្នកបច្ចេកទេស ​ប្រធានគណៈកម្មាធិការ ACPECC បានសួរយោបល់ប្រទេសកម្ពុជា ហើយ គណៈប្រតិភូគណៈវិស្វករកម្ពុជាបានឆ្លើយតបថា យើងគាំទ្រនូវគំនិតផ្តួចផ្តើមនេះក៏ប៉ុន្តែគ.វិ.កមានការទទួលខុសត្រូវតែលើការចុះបញ្ជីវិស្វករតែប៉ុណ្ណោះ។​

កិច្ចប្រជុំលើកទី​ 34rd Meeting of Asean Chartered Professional Engineer Coordinating Committee (ACPECC)ក៏បានពិភាក្សាអំពីតម្លៃការចុះបញ្ជី ACPE  និង​RFPE ​ដូចខាងក្រោមៈ

​​​​AMS

(Asean Member State)

ការបង់ថ្លៃចុះបញ្ជី Registration Fee

ACPE   (Asean Chapter Professional Engineers) 

RFPE  (Registered Foreign Professional Engineers)

ប្រ៊ុយណេ

មិនបាច់បង់  Free

ដំណើរការ ៣០០ដុល្លារប្រុយណេ

ការចុះបញ្ជី ១៥០/ឆ្នាំ ដុល្លារប្រុយណេ

កម្ពុជា

USD100 ការដាក់ពាក្យ

USD 200 ទទួលយល់ព្រម (ម្តង)

នឹងបញ្ជាក់តាមក្រោយ

ឥណ្ឌូនេស៊ី

មិនបាច់បង់  Free

១០០$ សម្រាប់ ៣ឆ្នាំ

ឡាវ

បញ្ជាក់តាមក្រោយ

បញ្ជាក់តាមក្រោយ

ម៉ាឡេស៊ី

មិនបាច់បង់  Free

ការដាក់ពាក្យ ៣០០ រីងហ្គីត

ការចុះបញ្ជី ៣០០ រីងហ្គីត

បង់ប្រចាំឆ្នាំ ៥០០ រីងហ្គីត

មីយ៉ាន់ម៉ា

USD 40 បង់ម្តង

ការដាក់ពាក្យ ៧៥$

ការចុះបញ្ជី ១៥០$

បង់ប្រចាំឆ្នាំ ២០០$

ហ្វីលីពីន

ការដាក់ពាក្យ ២០០០ ប៉េសូ

ទទួលយល់ព្រម ៥០០០ ប៉េសូ

បញ្ជាក់តាមក្រោយ

សឹង្ហបុរី

បង់ម្តង ១០០ ដុល្លារសឹង្ហបុរី

ការដាក់ពាក្យ ១៥០ដុល្លារសឹង្ហបុរី/ឆ្នាំ

បង់ប្រចាំឆ្នាំ ១៥០ ដុល្លារសឹង្ហបុរី/ឆ្នាំ

ថៃឡង់ដ៍

ការដាក់ពាក្យ ១០០០ បាត

ការចុះបញ្ជី ២០០០ បាត  (សម្រាប់៣ឆ្នាំ)

ការដាក់ពាក្យ ១៥០០ បាត

បង់ប្រចាំឆ្នាំ ៣៥០០ បាត            

 បង់ឡើងវិញប្រចាំឆ្នាំ ៥០០០ បាត

វៀតណាម

មិនបាច់បង់  Free

បញ្ជាក់តាមក្រោយ

 

ប្រទេសម៉ាឡេស៊ីបានស្នើសុំការបង់សេវាសំរាប់​ RFPEជាស្តង់ដាររួម​ដោយការដាក់ពាក្យ​ USD ១០០ និងការបង់ប្រចាំ​ឆ្នាំ​ USD ១០០

            កិច្ចប្រជុំ ACPECC លើកទី៣៥ និង CCS លើកទី៨៨ គ្រោងនឹងធ្វើនៅប្រទេសកម្ពុជា​ នាថ្ងៃទី ៩ ដល់ ១៤​ខែតុលា ឆ្នាំ២០១៧ ចំពោះទីកន្លែងប្រារព្ធនឹងជូនព័ត៌មានតាមក្រោយ។

            សមាជិកប្រទេសអាស៊ានទាំង៩ បានអរគុណចំពោះរដ្ឋាភិបាលម៉ាឡេស៊ី ដែលរៀបចំដោយគណៈវិស្វករម៉ាឡេស៊ីជាពិសេសចំពោះគណៈកម្មាធិការសម្របសម្រួលរបស់រដ្ឋាភិបាលម៉ាឡេស៊ី​ ដែលបានធ្វើបដិសណ្ឋារកិច្ចដ៏ល្អ សម្រាប់ការពិភាក្សាកិច្ចប្រជុំតុមូល និងបង្កលក្ខណៈងាយស្រួលសម្រាប់កិច្ចប្រជុំ​គណៈកម្មាធិការសម្របសម្រួលវិស្វករអាជីពឆ្នើមអាស៊ានលើកទី​ 34rd Meeting of ASEAN Chartered Professional Engineer Coordinating Committee (ACPECC)​ នៅសណ្ឋាគារ BERJAYA Times Square ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ីប្រកបដោយផ្លែផ្កាជាទីគាប់ចិត្ត។