The Board of Engineers Cambodia tries to narrow the gap of qualification among national and ASEAN engineers.គណៈវិស្វករកម្ពុជាព្យាយាមកាត់បន្ថយគំលាតគុណវុឌ្ឃិ៍ពីក្នុងបណ្តាវិស្វករជាតិនិងវិស្វករអាស៊ាន៕
Feedback
LINKS
ទំនាក់ទំនង
អាស័យដ្ឋាន: #9, ផ្លូវ 275, សង្កាត់បឹងកក់ I, ខណ្ឌទួលគោក, រាជធានីភ្នំពេញ
ទូរស័ព្ទ: +(855)23 884 293
ទូរស័ព្ទដៃ: +(855)16 572 006
អ៊ីមែល: office@bec.gov.kh 
ម៉ោងធ្វើការ: ច័ន្ទ-សុក្រ 08:00-12:00 និង 14:00-17:00

កិច្ចប្រជុំគណៈកម្មាធិការសម្រួបសម្រួលវិស្វករអាជីពឆ្នើមអាស៊ានលើកទី 30th Meeting of ASEAN Chartered Professional Engineer Coordinating Committee (ACPECC) ទីក្រុងបាងកក ប្រទេសថៃ (ចាប់ពីថ្ងៃទី២៥-៣០ ខែមករា ឆ្នាំ២០១៦)

កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦វេលាម៉ោង ៨:៣០នាទីព្រឹក នៅសណ្ឋាគា Landmark​ ទីក្រុងបាងកក ប្រទេសថៃ គណៈប្រតិភូគណៈវិស្វករកម្ពុជាចំនួន៣រូប ដឹកនាំដោយឯកឧត្តម សុខុម រិទ្ធីវុធ បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការសម្រួបសម្រួលវិស្វករអាជីពឆ្នើមអាស៊ានលើកទី 30th Meeting of  ​​​ASEAN Chartered Professional Engineer Coordinating Committee(ACPECC)។ នៅថ្ងៃចន្ទ័ ទី២៥ ខែមករា ឆ្នាំ២០១៦ កិច្ចប្រជុំតុមូល​បានធ្វើការ​ពិភាក្សាបន្តបន្ទាប់ នៅលើកិច្ចការវិស្វករអាជីពឆ្នើមអាស៊ានសម្រាប់ថ្ងៃអនាគត និងពិភាក្សាការរៀបចំក្រុមប្រឹក្សាវិស្វករ ដែលមានប្រទេសថៃរួមទាំងសមាជិកនៃ​ប្រទេសទាំង៩ លើកលែងប្រទេសវៀតណាមមិនបានចូលរួម។

លោក Francis Mapile, ប្រធាន ACPECC និងលោក Krai Tungsanga, សហប្រធានគណៈកម្មា​ធិការសម្របសម្រួលកិច្ចប្រជុំតុមូល នៅក្នុងកម្មវិធី ACPECC។  លោក Krai Tungsanga បានធ្វើ​បទបង្ហាញអំពីការកើនឡើងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅក្នុងសមាគមអាស៊ានទាំងមូល ហើយក៏ជាចំណុច​សំខាន់ដែលវិស្វករនៅក្នុងប្រទេសសមាជិកអាស៊ានទាំងអស់ ត្រូវយកចិត្តទុកដាក់លើទំនាក់ទំនង វិស័យដឹកជញ្ជូន ក្នុងនោះដូចជាការដឹកជញ្ជូនតាមផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ជាដើម។ នេះគឺជាសារៈសំខាន់ ដែលរាជរដ្ឋាភិបាលថៃ គាំទ្រក្នុងការអភិវឌ្ឍន៍លើវិស័យសេដ្ឋកិច្ចសម្រាប់សមាគមអាស៊ាន ហើយក៏ដូចជាការផ្សាភ្ជាប់អាស៊ានទាំងមូល។ ជាមួយនឹងការយកចិត្តទុកដាក់មួយយ៉ាងសំខាន់ទៀតនោះគឺការផ្សាភ្ជាប់វិស័យទូរគមនាគមន៍ប៉ែកខាងកើត និងប៉ែកខាងលិចនៃប្រទេសថៃ គឺក្នុងន័យថាកាត់បន្ថយការចំណាយពេលវេលា និងកាត់បន្ថយការចំណាយថវិកា និងបន្តការអភិវឌ្ឍន៍ នៅក្នុងតំបន់ប្រទេសជិតខាងនៃសមាគម​អាស៊ាន។

បណ្ឌិត Widhoon Chiamchittrong, ប្រធានសមាគមប្រឹក្សាយោបល់វិស្វករប្រទេសថៃ ក៏បាន​លើកឡើងដែរថា នេះជាឱកាសដែលវិស្វករទាំងអស់នៅក្នុងសមាគមអាស៊ាន ត្រូវតែចូលរួមសាងសង់ផ្នែកហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់អាស៊ាន ដើម្បីងាយស្រួលក្នុងការផ្តល់សេវាទូទៅ សម្រាប់ប្រទេស​សមាជិកអាស៊ាន​ទាំង​មូល អង្គប្រជុំបានឯកភាពក្នុងការលើកឡើងរបស់ប្រធានសមាគមប្រឹក្សាយោបល់វិស្វកររបស់ប្រទេសថៃឡង់ដ៏។

លោក Adi Prasetyo, ប្រធាន Board of IAMPI បានធ្វើបទបង្ហាញអំពីគម្រោង និងការគ្រប់គ្រងសមត្ថភាព ការគាំទ្ររាល់គម្រោងដែលបានអនុវត្តនៅក្នុងសមាគមអាស៊ានទាំងអស់សំដៅទៅលើផ្នែកវិស្វកម្មជាអាទិភាពទី១។

លោកស្រី Ofelia Bulaong, ជាសមាជិកគណៈវិស្វករ បានលើកអំពីការអភិវឌ្ឍន៍តំបន់ពាណិជ្ជកម្ម​សេរីចំនួនបីនៅក្នុងប្រទេសហ្វីលីពីន ក្នុងនោះដៃគូអភិវឌ្ឍន៍នៅក្នុងសមាជិកអាស៊ានមាន ប្រទេស​ឥណ្ឌូនេស៊ី         ថៃឡង់ដ៏ ជាដៃគូជំហានទី១ក្នុងការអភិវឌ្ឍន៍គម្រោងនេះ ដើម្បីធ្វើកិច្ចសហប្រតិបត្តិការ និងការជួយសម្រួលសេវាកម្មឆ្លងដែនសេរីរបស់វិស្វករក្នុងតំបន់មួយចំនួន នេះគឺជាចលនារបស់បុគ្គលវិស្វករនីមួយៗ។

 ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦ កិច្ចប្រជុំស្តីអំពីការចុះបញ្ជីវិស្វករអាជីពឆ្នើមអាស៊ាន ក្នុងនោះមានប្រទេសសឹង្ហបូរីចំនួន ០៥រូប ប្រទេសម៉ាឡេស៊ីចំនួន ១៧រូប ប្រទេសហ្វីលីពីនចំនួន ១១រូប ប្រទេសឥណ្ឌូនេស៊ីចំនួន ៦១រូប ប្រទេសវៀតណាម ចំនួន ៣២រូប (ទទួលយក៣០រូប) ប្រទេសមីយាន់ម៉ា ចំនួន​ ១៥រូប ប្រទេសថៃឡង់ដ៏ ចំនួន ២៤រូប និងប្រទេសកម្ពុជា ចំនួន ៣០រូប

សម្រាប់ប្រទេសកម្ពុជា មានការសួរដេញដោលពីប្រទេសបីគឺ ម៉ាឡេស៊ី ហ្វីលីពីន​ និង សឹង្ហបូរី ទៅតាមការស្នើសុំរបស់គណៈវិស្វករកម្ពុជា ដោយយល់ថាឯកសារមិនគ្រប់គ្រាន់ ការបំពេញមិនបានត្រឹមត្រូវទៅតាមលក្ខន្តិកៈរបស់ប្រទេសសមាជិក​អាស៊ានទាំងមូល​(ខ្វះនូវកំរិតជំនាញវិជ្ជាជីវៈ)។ ក្រោយពីមានការកែសម្រួលលើកំរិតជំនាញវិជ្ជាជីវៈ (B.​Eng)​​ និងមានការជជែកដេញដោលដ៏តានតឹង ពីប្រទេសទាំងបីខាងលើ អំពីបញ្ហាជំនាញ Textile and Forestry  គណៈប្រតិភូគណៈវិស្វករកម្ពុជា បានធ្វើការបកស្រាយតស៊ូមតិ និងដោយមានការ​គាំទ្រ​ពីប្រទេសថៃ កម្ពុជាកន្លងមកពុំមានអ្នកចុះបញ្ជីវិស្វករ​អាជីពឆ្នើមអាស៊ានម្នាក់នៅឡើយ​  ដូច្នេះសុំឲ្យអង្គប្រជុំទទួលយកបេក្ខភាព តាមការស្នើសុំរបស់កម្ពុជា ជាលទ្ធផលយើងទទួលបាននូវការគាំទ្រឯកភាពទាំងស្រុង។ នេះជាជោគជ័យមួយដែលគណៈប្រតិភូ​គណៈវិស្វករកម្ពុជា បានធ្វើការតស៊ូមតិយ៉ាងស្វិតស្វាញដើម្បីកិត្តិយស គណៈវិស្វករកម្ពុជា ក៏ដូចជាកិត្តិយស​ប្រទេសកម្ពុជាទាំងមូលផងដែរ។

គណៈកម្មាធិការសម្រួបសម្រួល ACPECC ស្នើជំរុញឲ្យប្រទេសជាសមាជិកអាស៊ាន ចុះឈ្មោះវិស្វករអាជីពបរទេស ដែលមកទល់នឹងពេលនេះការចុះឈ្មោះវិស្វករបរទេសមានតែ ០៧រូបប៉ុណ្ណោះ មានប្រទេស​​​​​​​    ម៉ាឡេស៊ី ហ្វីលីពីន​ និងសឹង្ហបូរី។មានប្រទេសចំនួនទៀត មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី និង​ ថៃឡង់ដ៏ ដែលបានរៀបចំឯកសារ តែមិនទាន់ចុះឈ្មោះនៅឡើយ។​ ចំពោះប្រទេសចំនួន៤ មាន កម្ពុជា ឡាវ  វៀតណាម និង ប្រុយណេ  តំរូវអោយបញ្ចប់ឯកសារចុះបញ្ជីវិស្វករបរទេសនៅដំណាច់​ ខែ​មករា ឆ្នាំ២០១៧។ ចំពោះកាលបរិច្ឆេទកិច្ចប្រជុំលើកទី៣១​​ និងបន្តនៅប្រទេសឡាវ ដោយមិនទាន់កំណត់ពេលវេលានៅឡើយ។

អង្គប្រជុំបានសម្តែងនូវការអបអរសាទរ ចំពោះរដ្ឋាភិបាលថៃឡង់ដ៏ដែលបានរៀបចំបដិសណ្ឋារកិច្ច សម្របសម្រួល និងបង្កលក្ខណៈងាយស្រួលសម្រាប់កិច្ចប្រជុំតុមូល ក៏ដូចជាកិច្ចប្រជុំ​គណៈកម្មាធិការសម្រួបសម្រួលវិស្វករអាជីពឆ្នើមអាស៊ានលើកទី​ 30th Meeting of ASEAN Chartered Professional Engineer Coordinating Committee(ACPECC) បានទទួលនូវផ្លែផ្កាជាទីគាប់ចិត្ត។

 

Download