សូមអញ្ជើញចូលមើលខ្លឹមសារលម្អិតស្តីពី គោលការណ៍ការធ្វើអធិការកិច្ច របស់ក្រុមការងារអធិការកិច្ចនៃគណៈវិស្វករកម្ពុជា សហការជាមួយក្រុមអធិការកិច្ចរបស់អគ្គនាយកដ្ឋានការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមលិខិតបង្គាប់ការលេខ ១០២/១៩ ក.ប/ល.ប.អ.ធ.ក/ ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩
បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ គណៈវិស្វករកម្ពុជា បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «សារៈប្រយោជន៍នៃការចុះបញ្ជីវិស្វករនៅគណៈវិស្វករកម្ពុជា» នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យក្រោមអធិបតីភាព ឯកឧត្តម សុខុម រិទ្ធីវុធ អគ្គលេខាធិការគណៈវិស្វករកម្ពុជា និងឯកឧត្តម ង៉ោ ម៉េងជ្រួន អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អគ្គលេខាធិការង ទីប្រឹក្សាគណៈវិស្វករកម្ពុជា លោក លោកស្រី គណៈអភិបាលស្រុក ថ្នាក់ដឹកនាំ មន្ត្រីរាជការ តំណាងមន្ទីរ អង្គភាពជុំវិញខេត្ត វិស្វករ និងនិស្សិតផ្នែកវិស្វកម្ម សរុបចំនួន ៣៦៥នាក់។
សិក្ខាសាលានេះបានប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ក្រោមភាពស្និតស្នាលជាសហភាតរៈ🌹🌹🌹