សូមអញ្ជើញចូលមើលខ្លឹមសារលម្អិតស្តីពី គោលការណ៍ការធ្វើអធិការកិច្ច របស់ក្រុមការងារអធិការកិច្ចនៃគណៈវិស្វករកម្ពុជា សហការជាមួយក្រុមអធិការកិច្ចរបស់អគ្គនាយកដ្ឋានការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមលិខិតបង្គាប់ការលេខ ១០២/១៩ ក.ប/ល.ប.អ.ធ.ក/ ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩

ជាទូទៅវិស្វករមានតួនាទីមួយយ៉ាងសំខាន់ក្នុងការចួលរួមលើកស្ទួយជីវភាពរស់នៅរបស់មនុស្សជាតិឱ្យបានល្អប្រសើរ។ ដើម្បីសម្រេចគោលដៅនេះ វិស្វករស្រមៃគិតលើមូលដ្ឋានចំណេះដឹង និងបទពិសោធន៍ដើម្បីកែច្នៃធនធានធម្មជាតិឱ្យទៅជាផលិតផលសម្រេច ក្នុងគោលបំណងបំពេញតម្រូវការរបស់សង្គម។  ក្នុងន័យនេះ ការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព និងការពង្រឹងសមត្ថភាពជំនាញរបស់វិស្វករជាការចាំបាច់មិន អាចខ្វះបានក្នុងបរិបទកម្ពុជាដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រស្របតាមគោលនយោបាយយុទ្ធសាស្រ្តចតុកោណ របស់រាជរដ្ឋាភិបាលកម្ពុជា។ បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងធនធានបញ្ញវន្តវិស្វករជាតិ និងលើក ស្ទួយគុណភាពអប់រំឱ្យមានលក្ខណៈស្តង់ដារ នេះជាមូលហេតុដែលគណៈវិស្វករកម្ពុជាត្រូវបានបង្កើតឡើង។  

 

         ក្រោយថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩ កម្ពុជាពុំមានស្ថាប័នណាមួយទទួលខុសត្រូវ និងគ្រប់គ្រងវិស្វករ ហើយក៏​ពុំមានឯកសារគតិយុត្តពាក់ព័ន្ធនឹងការគ្រប់គ្រងវិស័យវិស្វកម្មដែរ។ ដោយយល់ឃើញថា វិស្វករ​មាន​តួនាទីយ៉ាងសំខាន់ ក្នុងការលើកស្ទួយជីវភាពរស់នៅរបស់មនុស្សជាតិឱ្យបានល្អ​ប្រសើរ និងដើម្បីសម្រេច​គោល​ដៅនេះ  វិស្វករត្រូវមានសមត្ថភាពជាមូលដ្ឋាននូវចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍​ ដើម្បីកែច្នៃធន​ធាន​ធម្មជាតិ​ឱ្យទៅ​ជា​ផលិត​ផល​សម្រេច ក្នុងគោលបំណងបំពេញសេចក្តីត្រូវការរបស់សង្គម។ ក្នុងន័យនេះ ការពង្រឹង និងបង្កើន​សមត្ថ​ភាព​ជំនាញ​​របស់វិស្វករ​ជាការចាំបាច់មិនអាខ្វះបាន ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងកាត់​បន្ថយ​ភាព​​ក្រីក្រស្របតាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល​កម្ពុជា។ ​ ​

           នៅឆ្នាំ២០០០ ​​វិស្វករ​មួយក្រុម​បានរួមគ្នា​បង្កើតជាសមាគមមួយដែលមានឈ្មោះថា ស្ថាប័ន​វិស្វកម្ម​កម្ពុជា(ស.វ.ក) ដែល ជាអង្គការសង្គមស៊ីវីដើម្បីប្រមូផ្តុំវិស្វករជាតិ ក្នុងគោលបំណង​ការពារ​ផលប្រយោជន៍​វិស្វករ​ និងលើកម្ពស់​សមត្ថភាពបញ្ញវន្តវិស្វករជាតិ តាមរយៈកាអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈនិងទំនាក់ទំនការងារជូសមាជិក សមាជិកា ដែលពេលនោះមាន     ម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  នាយករដ្ឋ ន្ត្រីនៃព្រះរាជាណចក្រកម្ពុជា ជាប្រធាន កិត្តិយស និង ឯកឧត្តម សុខ អាន ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ជាប្រធានក្រុមប្រឹក្សាភិបាល ស..នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០០០ ស.វ.ក ត្រូវបានទទួលស្គាល់ដោយក្រសួងមហាផ្ទៃ និងបានចូលជាសមាជិកពេញសិទ្ធិរបស់អង្គការសហព័ន្ធវិស្វកម្មអាស៊ាន (ASEAN Federation of Engineering Organizations (AFEO)) នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០០០ ។

​         ដោយមានការវិឌ្ឍវិស័យពាណិជ្ជកម្មជាតិ និងចរន្តសមាហរណកម្មក្នុងតំបន់ និងសកលលោក វិស័យសេវាកម្មវិស្វកម្មដើរតួនាទីយ៉ាងសំខាន់ក្នុងក្របខ័ណ្ឌពាណិជ្ជកម្មឆ្លងដែន។នាថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០០៥ នៅទីក្រុងកូឡាឡាំពួ ប្រទេស ម៉ាឡេស៊ី ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន តំណាងព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទទួលស្គាលគ្នាទៅវិញទៅមកលើវិស័យសេវាកម្មវិស្វកម្មក្នុងតំបន់ អាស៊ាន (Mutual Recognition Agreement on Engineering Services (MRAs))។

             តាម MRA នេះ ប្រទេសជាសមាជិកត្រូវៈ

  *បង្កើតអាជ្ញាធរវិជ្ជាជីវៈវិស្វកម្មជាតិ National Professional Regulatory Authority (NPRA) ដើម្បីពិនិត្យ​ពាក្យសុំចុះបញ្ជី ASEAN Chartered Professional Engineer (ACPE) របស់វិស្វករជាតិ

  *តាមដានវាយតម្លៃការងារវិស័យវិស្វកម្មរបស់វិស្វករបរទេស ដែលបានធ្វើការក្នុងប្រទេសខ្លួន

  *ធ្វើរបាយការណ៍ជាប្រចាំលើការអនុវត្តន៍MRA ជូនអគ្គលេខាធិការ ASEAN​​ Secretariat

  *ធានាឲ្យបាននូវស្តង់ដារវិជ្ជាជីវៈ  និងក្រមសីលធម៌វិស្វករ

  *ពិនិត្យសម្បទាវិជ្ជាជីវៈវិស្វករបរទេសដែលមកចុះបញ្ជីធ្វើការក្នុងប្រទេសខ្លួន

  *រៀបចំច្បាប់និងបទដ្ឋានគតិយុត្តដែលពាក់ព័ន្ធទៅនឹងMRA

  *ផ្លាស់ប្តូរព័ត៌មាន ដើម្បីបង្កើតស្តង់ដារវិស្វកម្មរួមមួយ និង    ជម្រុញឲ្យមានសុខដុមនីយកម្មក្នុងតំបន់។​​​​

     ដើម្បីអនុវត្តនូវកិច្ចព្រមព្រៀងនោះ រាជរដ្ឋាភិបាលកម្ពុជា​បានសម្រេចផ្ទេរអាជ្ញាធរវិជ្ជាជីវៈវិស្វកម្ម  (Professional RegulatoryAuthority(PRA))ជាបណ្តោះអាសន្នពីក្រសួង រៀបចំដែនដីនគរូបនីយកម្ម  និងសំណង់ឱ្យទៅ .វ.ក តាមរយៈលិខិត​លេ២៣៨៧ MOC / SM ២០០៧ របស់ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម  និងជា​រដ្ឋមន្ត្រី​សេដ្ឋកិច្ចអាស៊ាន បានផ្ញើជូនឯកឧត្តម Ong Keng Yong អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន​​អាស៊ានៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០០៧

​​         ក្រោមការចង្អុលបង្ហាញពី ម្តេចអគ្គមហាសេនាបតីតេជោ  ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាឯកឧត្តម សុខ អាន ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីបានបង្កើតណៈកម្មការ រៀបចំ​ព្រះរាជក្រឹត្យស្តីពីការបង្កើតគណៈវិស្វករកម្ពុជា ដើម្បីសម្រួលការធ្វើសមាហរណកម្មក្នុងតំបន់អាស៊ា និងមានលទ្ភាព​គ្រប់គ្រាន់ក្នុងការអនុវត្តកិច្ចព្រម​ព្រៀង ស្តីពីការទទួលស្គាល់គ្នាទៅវិញទៅមកលើវិស័យវិស្វកម្ក្នុងតំបន់អាស៊ាន។

គណៈវិស្វករកម្ពុជា ជាស្ថាប័នវិស្វកម្មជាតិ ដែលត្រូវបានបង្កើតឡើង ដើម្បីប្រមូលផ្តុំ បណ្តុះបណ្តាលបន្ត និង​គ្រប់គ្រងវិស្វករចុះបញ្ជីទូទាំងប្រទេស ដើម្បីអភិវឌ្ឍសមត្ថភាព​​ជំនាញវិជ្ជាជីវៈ ឲ្យមានស្តង់ដារ ចូលរួមការអភិវឌ្ឍប្រទេស និងកាត់​បន្ថយ​ភាពក្រីក្រ។

 

*  រួមចំណែករៀបចំវិជ្ជាជីវៈវិស្វកម្មឱ្យកាន់តែល្អប្រសើរ ដើម្បី ការពារកិត្តិយស និងសេចក្តីថ្លៃថ្នូរ​របស់​វិស្វករ

*  រួមចំណែកថែរក្សា និងលើកស្ទួយអត្តសញ្ញាណជាតិ

* ពង្រឹងសមត្ថភាពវិជ្ជាជីវៈ និងក្រមសីលធម៌គ្រប់ជំនាញ និង    ពង្រីកធនធានមនុស្សឱ្យស្របតាមកាលៈទេសៈ

*  ធានាឱ្យការប្រកបវិជ្ជាជីវៈវិស្វកម្មមានគុណភាព ប្រសិទ្ធភាព   សុវត្ថិភាព   ស្ថិរភាព និងការទទួល​ខុស​ត្រូវ

*  ពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងផ្ទៃក្នុងវិស្វកម្ម   ថ្នាក់ជាតិ និងទំនាក់ទំនងរវាង​វិស្វកម្មជាតិ និងវិស្វកម្មអន្តរជាតិ

*   ទទួលស្គាល់គុណភាពរបស់វិស្វករកម្ពុជា ដើម្បីទទួលបានគោរមងារ ជាវិស្វករអាជីពជាតិ វិស្វករអាស៊ាន និងវិស្វករ អាជីពឆ្នើមអាស៊ា

*  រួមចំណែកបណ្តុះបណ្តាលវិជ្ជាជីវៈវិស្វកម្ម ដើម្បបង្កើនសមត្ថភាពស្របតាមតម្រូវ​ការទីផ្សារនៅក្នុងនិងក្រៅប្រទេស។

*​     ប្រកបវិជ្ជាជីវៈវិស្វកម្មក្នុងព្រះរាជាណាចក្រកម្ពុជាដោយស្របច្បាប់

*   វិស្វករចុះបញ្ជីត្រូវបានទទួលការអប់រំបំប៉នសមត្ថភាពជំនាញ  ប្រកបដោយបទពិសោធន៍ និង វិទ្យាសាស្រ្តបច្ចេកទេសទំនើប។

ការពាររាល់កម្មសិទ្ធិបញ្ញា និងផលប្រយោជន៍ស្របច្បាប់​ របស់សមាជិក

*  ការប្រមូលផ្តុំធនធានវិស្វករ ជាសក្តានុពលដ៏រឹងមាំ​​ ក្នុងដំណោះ ស្រាយនូវ​បញ្ហាបច្ចេកទេសដែលអាចកើតឡើងក្នុងពេលប្រកបវិជ្ជាជីវៈវិស្វកម្ម

វិស្វករចុះបញ្ជីមានសិទ្ធិទទួលការប្រឹក្សា និងផ្តល់យោបល់ពាក់ព័ន្ធជំនាញវិស្វកម្ម

 

អគ្គលេខាធិការដ្ឋាន

គ.វិ.ក. មានអគ្គលេខាធិការដ្ឋានមួយ ដែលមានតួនាទីជា អង្គភាពប្រតិបត្តិ និងមានភារកិច្ច ដូចតទៅ ៖

-      រៀបចំ និងអនុវត្តគោលនយោបាយយុទ្ធសាស្រ្ត ផែនការ សកម្មភាព បទបញ្ជាផ្ទៃក្នុង និងក្រមសីលធម៌វិស្វករ ដែលអនុម័តដោយក្រុមប្រឹក្សា គ.វិ.ក.

-      រៀបចំគម្រោងថវិកាប្រចាំឆ្នាំ សម្រាប់ដំណើរការ គ.វិ.ក.

-      ធានានិរន្តរភាពការងារនៃអគ្គលេខាធិការដ្ឋាន គ.វិ.ក.

-      ផ្សព្វផ្សាយអនុសញ្ញា កិច្ចព្រមព្រៀងអន្តរជាតិ ច្បាប់ និងលិខិត បទដ្ឋានគតិយុត្ត ទាំងឡាយដែលទាក់ទងនឹងវិស័យវិស្វកម្មគ្រប់ជំនាញ និងចូលរួមរៀបចំច្បាប់ និងបទដ្ឋានគតិយុត្តទាំងឡាយតាមការអញ្ជើញរបស់ក្រសួងស្ថាប័នពាក់ព័ន្ធ

-      ជួយសម្រួលក្នុងការការពារកម្មសិទ្ធិបញ្ញារបស់វិស្វករអាជីព

-      ពង្រឹងសមត្ថភាពចូលរួមក្នុងការប្រកួតប្រជែងដោយយុត្តិធម៌ និងស្មើភាពគ្នារវាងវិស្វករអាជីពកម្ពុជា និងវិស្វករបរទេស

-      ធ្វើសហប្រតិបត្តិការជាមួយក្រសួងអប់រំយុវជន និងកីឡា គណៈកម្មការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា គ្រឹះស្ថានឧត្តមសិក្សា និងក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីកំណត់កម្មវិធីសិក្សា វគ្គបំប៉នជំនាញ និង ការអប់រំក្រោយឧត្តមសិក្សា

-      លើកស្ទួយការបណ្តុះបណ្តាលបន្តដល់វិស្វករកម្ពុជា ដើម្បីលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈវិស្វកម្មឲ្យមានការទទួលស្គាល់ក្នុងក្របខណ្ឌអាស៊ាន និងអន្តរជាតិតាមគោលការណ៏នៃកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកក្នុងអាស៊ាន

-      ពិនិត្យតាមដានការប្រកបវិជ្ជាជីវៈវិស្វកម្មរបស់វិស្វករអាជីពកម្ពុជា និងវិស្វករបរទេស

-      ចុះបញ្ជីវិស្វករ កំណត់គុណវុឌ្ឍិ៍វិជ្ជាជីវៈ ឲ្យទៅវិស្វករអាជីព និងធានានិរន្តភាពការចុះបញ្ជីវិស្វករ នៅព្រះរាជាណាចក្រកម្ពុជា

-      ជ្រើសរើស និងវាយតម្លៃបេក្ខភាពវិស្វករអាជីពកម្ពុជា ដើម្បីឲ្យទៅជា វិស្វករអាស៊ាន

-      រៀបចំគុណវុឌ្ឍិ៍ជំនាញវិជ្ជាជីវៈ និងក្រមសីលធម៌របស់វិស្វករ ដោយសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ

-      ធ្វើកោសលវិច័យលើការអនុវត្តការងាររបស់វិស្វករអាជីព ក្នុងករណីមានទំនាស់ក្នុងការបំពេញវិជ្ជាជីវៈ

-      ធ្វើរបាយការណ៏ស្តីអំពីសកម្មភាពការងារ គ.វិ.ក. ក្នុងកិច្ចប្រជុំប្រចាំឆ្នាំ និងក្រុមប្រឹក្សា គ.វិ.ក.

-      បំពេញភារកិច្ចផ្សេងៗទៀតតាមការប្រគល់ជូនដោយក្រុមប្រឹក្សា គ.វិ.ក. 

ផ្នែករដ្ឋបាល បុគ្គលិក ផែនការ និងហិរញ្ញវត្ថុ មានភារកិច្ចដូចតទៅ ៖

-      គ្រប់គ្រងការងាររដ្ឋបាល និងបុគ្គលិករបស់អគ្គលេខាធិការដ្ឋាន គ.វិ.ក.

-      រៀបចំផែនការសម្រាប់ដំណើរការ គ.វិ.ក.

-      ស្វែងរកថវិកាដើម្បីធានានិរន្តរភាព គ.វិ.ក.

-      គ្រប់គ្រងថវិកាចំណូលចំណាយរបស់ គ.វិ.ក.

-      រៀបចំកិច្ចការហិរញ្ញវត្ថុ គម្រោងថវិកាប្រចាំឆ្នាំ និងផែនការឆ្នាំបន្តរបស់ គ.វិ.ក.

-      ថែរក្សាទុកដាក់ឯកសារ បញ្ញីសារពើភ័ណ្ឌ និងទ្រព្យសម្បត្តិរបស់ គ.វិ.ក.

-      ធ្វើរបាយការណ៍ស្តីអំពីស្ថានភាពចំណូលចំណាយ និងសកម្មភាពការងាររបស់គ.វិ.ក.

-      បំពេញភារកិច្ចផ្សេងទៀតតាមការប្រគល់ជូនរបស់អគ្គលេខាធិការ។

ផ្នែកអប់រំ និងបណ្តុះបណ្តាល  មានភារកិច្ចដូចតទៅ ៖

-      រៀបចំការបណ្តុះបណ្តាលបំពេញបន្ថែមសម្រាប់វិស្វករចុះបញ្ញី ដើម្បីក្លាយខ្លួនទៅជា បេក្ខជនវិស្វករអាជីព

-      រៀបចំការបណ្តុះបណ្តាលបន្តសម្រាប់វិស្វករអាជីព គ.វិ.ក  ដើម្បីឲ្យមានគុណភាពស្របតាមការវិវត្តបច្ចេកវិទ្យាទំនើប

-      ធ្វើសហប្រតិបត្តិការជាមួយក្រសួងអប់រំយុវជន និងកីឡា គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា គ្រឹះស្ថានឧត្តមសិក្សា និងក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីកំណត់កម្មវិធីសិក្សា វគ្គបំប៉នជំនាញ និងការអប់រំក្រោយឧត្តមសិក្សា

-      រៀបចំសិក្ខាសាលា វគ្គបំប៉នខ្លីៗទៅតាមមុខជំនាញដែលជាតម្រូវការរបស់សង្គម

-      ធ្វើសហប្រតិបត្តិការជាមួយស្ថាប័នសិក្សាវិស្វកម្ម និងបច្ចេកវិទ្យាអន្តរជាតិ ដើម្បីលើកកម្ពស់គុណភាពបញ្ញវន្តវិស្វករជាតិ

-      លើកស្ទួយការបណ្តុះបណ្តាលបន្តដល់វិស្វករកម្ពុជា ដើម្បីលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈវិស្វកម្មឲ្យមានការទទួលស្គាល់ក្នុងក្របខ័ណ្ឌអាស៊ាន និងអន្តរជាតិតាមគោលការណ៍នៃកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមក ក្នុងអាស៊ាន

-      បំពេញភារកិច្ចផ្សេងទៀតតាមការប្រគល់ជូនរបស់អគ្គលេខាធិការ។

ផ្នែកចុះបញ្ជី គុណវុឌ្ឍិ៍ ស្តង់ដារ ត្រួតពិនិត្យ និងទំនាក់ទំនងអន្តរជាតិ មានភារកិច្ចដូចតទៅ ៖

-      ទទួលចុះបញ្ជីវិស្វករខ្មែរ និងបរទេសដែលបានបញ្ចប់ការសិក្សាជំនាញវិស្វកម្មដោយជោគជ័យនៅតាមគ្រឹះស្ថានឧត្តមសិក្សានានានៅព្រះរាជាណាចក្រកម្ពុជា ឬនៅបរទេស ហើយមានការទទួលស្គាល់សញ្ញាបត្រស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាននៃព្រះរាជាណាចក្រកម្ពុជា

-      តាមដានត្រួតពិនិត្យឯកសាររបស់វិស្វករកម្ពុជា និងបរទេសក្នុងការប្រកបវិជ្ជាជីវៈវិស្វកម្ម

-      រៀបចំបញ្ជីឈ្មោះវិស្វករដែលបានបញ្ចប់ការសិក្សាតាមគ្រឹះស្ថានបណ្តុះបណ្តាលវិស្វកម្មនានា និងបញ្ជូនបញ្ជីឈ្មោះទៅក្នុងវគ្គបណ្តុះបណ្តាល ឬសម្រាប់ជាបេក្ខជនវិស្វករអាជីព  គ.វិ.ក.

-      វាយតម្លៃបេក្ខជនវិស្វករដែលបានដាក់ពាក្យចុះបញ្ជី ដើម្បីបំពេញលក្ខខណ្ឌជាវិស្វករអាជីព

-      ជ្រើសរើស និងវាយតម្លៃលើបេក្ខភាពវិស្វករអាជីពកម្ពុជា ដើម្បីទៅជាវិស្វករអាស៊ាន

-      ធ្វើទំនាក់ទំនងអន្តរជាតិសម្រាប់គ្រប់ការងារវិស្វកម្ម

-      ជាតំណាង គ.វិ.ក. ប្រចាំការនៅអគ្គលេខាធិការដ្ឋានអាស៊ាន

-      បំពេញភារកិច្ចផ្សេងទៀតតាមការប្រគល់ជូនរបស់អគ្គលេខាធិការ។

ផ្នែកនីតិកម្ម និងកោសល្យវិច័យ មានភារកិច្ចដូចតទៅ ៖

-      រៀបចំបទបញ្ជាផ្ទៃក្នុង ក្រមសីលធម៌វិស្វករ និងលិខិតបទដ្ឋានគតិយុត្តនានាដែលពាក់ព័ន្ធនឹងវិស័យវិស្វកម្ម

-      ទទួលបណ្តឹង អំពីវិវាទដែលពាក់ព័ន្ធទៅនឹងវិស័យវិស្វកម្ម

-      ការពារភាពស្របច្បាប់របស់វិស្វករ វិស្វករអាជីព និងវិស្វករអាស៊ានដែលបានចុះបញ្ជីនៅ គ.វិ.ក.

-      ពិនិត្យ និងសិក្សារាល់អនុសញ្ញា កិច្ចព្រមព្រៀងអន្តរជាតិ និងលិខិតបទដ្ឋានគតិយុត្តទាំងឡាយដែលទាក់ទងនឹងវិស័យវិស្វកម្ម

-      ធ្វើកោសល្យវិច័យលើការងារវិស្វកម្មរបស់វិស្វករអាជីពកម្ពុជា និងបរទេសដែលបានប្រកបវិជ្ជាជីវៈវិស្វកម្មក្នុងករណីវិវាទ

-      វាយតម្លៃ និងបញ្ជាក់កម្រិតបច្ចេកទេសលើវិស័យវិស្វកម្ម

-      តាមដានត្រួតពិនិត្យការអនុវត្តផែនការរបស់អគ្គលេខាធិការដ្ឋាន គ.វិ.ក.

-      ចូលរួមរៀបចំច្បាប់ និងលិខិតបទដ្ឋានគតិយុត្តទាំងឡាយដែលពាក់ព័ន្ធនឹងវិស័យវិស្វកម្មតាមការអញ្ជើញរបស់ក្រសួងស្ថាប័នពាក់ព័ន្ធ

-      បំពេញភារកិច្ចផ្សេងទៀតតាមការប្រគល់ជូនរបស់អគ្គលេខាធិការ។

ផ្នែកបច្ចេកទេស និងសិក្សាស្រាវជ្រាវ មានភារកិច្ចដូចតទៅ ៖

-      ធ្វើទំនាក់ទំនង និងពិនិត្យបច្ចេកទេសការអនុវត្តគម្រោង ផលប៉ះពាល់សុខភាព សុវត្ថិភាព និងបរិស្ថាននៅពេលបំពេញភារកិច្ចរបស់វិស្វករកម្ពុជា និងបរទេសដែលបានចុះបញ្ជីនៅ គ.វិ.ក.

-      សម្របសម្រួលផ្តល់យោបល់លើការអនុវត្តគម្រោងវិស្វកម្មក្នុងករណីមានភាពមិនប្រក្រតី

-      សិក្សាស្រាវជ្រាវបច្ចេកទេស និងបច្ចេកវិទ្យាថ្មីក្នុង និងក្រៅប្រទេសលើវិស័យវិស្វកម្មដើម្បីនាំមកប្រើប្រាស់ និងផ្តល់ជូនវិស្វករកម្ពុជា និងបរទេស

-      ផ្តល់ប្រឹក្សាបច្ចេកទេស ក្នុងនិងក្រៅប្រទេស លើវិស័យវិស្វកម្មកម្ពុជា

-      រៀបចំស្តង់ដារវិស្វកម្ម ដើម្បីឲ្យមានការឯកភាពទូទាំងប្រទេស និងស្របតាមស្តង់ដារអាស៊ាន

-      សិក្សាស្រាវជ្រាវចងក្រងសទ្ទានុក្រមបច្ចេកទេសវិស្វកម្មសម្រាប់ជំនួយដល់វិស្វករកម្ពុជា និងបរទេស

-      រៀបចំ និងចូលរួមការសិក្សាស្រាវជ្រាវគម្រោងជាមួយវិស្វករកម្ពុជា និងបរទេស

-      ធ្វើការទំនាក់ទំនងជាតិ និងអន្តរជាតិសម្រាប់ការងារបច្ចេកទេស

-      បំពេញភារកិច្ចផ្សេងទៀតតាមការប្រគល់ជូនរបស់អគ្គលេខាធិការ។

  ផ្នែកផ្សព្វផ្សាយ និងព័ត៌មានវិទ្យា មានភារកិច្ចដូចតទៅ ៖

-      ផ្សព្វផ្សាយជាសារធារណៈរាល់សេចក្តីសម្រេច និងលិខិតបទដ្ឋានគតិយុត្តនានាដែលពាក់ព័ន្ធនឹងវិស័យវិស្វកម្ម

-      ផ្សព្វផ្សាយរបកគំហើញបច្ចេកវិទ្យាថ្មីៗដែលទាក់ទងនឹងវិស័យវិស្វកម្ម

-      ចងក្រង បោះពុម្ភផ្សាយទស្សនាវដ្តីវិស្វកម្ម

-      រៀបចំគេហទំព័រស្តីអំពីសកម្មភាពរបស់ គ.វិ.ក.

-      រៀបចំ និងគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យារបស់ គ.វិ.ក.

-      ស្រាវជ្រាវ និងប្រមូលព័ត៌មានវិស្វកម្មក្នុង និងក្រៅប្រទេស

-      បំពេញភារកិច្ចផ្សេងទៅតាមការប្រគល់ជូនរបស់អគ្គលេខាធិការ។

ចុះបញ្ជីវិស្វករដំបូង

 * មានបរិញ្ញាប័ត្រវិស្វកម្ម

 * បំពេញពាក្យស្នើសុំចុះបញ្ជី

 * លិខិតថ្កោលទោស

 * សម្រាប់ការដាក់ពាក្យស្នើសុំ និង

    វាយតម្លៃគុណវុឌ្ឍិ  ៤០.០០០រៀល

    ភាគទានប្រចាំឆ្នាំ   ៤០.០០០រៀល

ចុះបញ្ជីវិស្វករអាជីពជាតិ

 * ជាវិស្វករចុះបញ្ជី

* មានបរិញ្ញាប័ត្រវិស្វកម្មឆ្នាំ

 * មានបរិញ្ញាប័ត្រជាន់ខ្ពស់វិស្វកម្ម ៣ឆ្នាំ

 * មានសញ្ញាប័ត្របណ្ឌិតវិស្វកម្  ២ឆ្នាំ

 * រៀបចំ និងការពារសារណាបទពិសោធន៌វិជ្ជាជីវៈ

 * បំពេញពាក្យស្នើសុំចូលជាបេក្ខភាព

 * សម្រាប់ការដាក់ពាក្យស្នើសុំ និងវាយតម្លៃសារណា២០០.០០០រៀល

 * ភាគទានប្រចាំឆ្នាំ   ១៥០.០០០រៀល

ចុះបញ្ជីវិស្វករបរទេស

* មានបរិញ្ញាប័ត្រវិស្វកម្

* មានលិខិតបញ្ជាក់ការងារ ពីក្រសួង ក្រុមហ៊ុន

* លិខិតថ្កោលទោសពីប្រទេសសាម៉ី  ប្រទេសធ្លាប់រស់នៅ

* បំពេញពាក្យស្នើសុំ

* សម្រាប់ការដាក់ពាក្យស្នើសុំ និងវាយតម្លៃគុណវុឌ្ឍិ ១,៦០០,០០០រៀល

ចុះបញ្ជីវិស្វករអាជីពឆ្នើមទេស(RFPE)

 * មានវិញ្ញាបនប័ត្រវិស្វករអាជីពឆ្នើមអាស៊ាន

 * មានលិខិតបញ្ជាក់ការងារ ពីក្រសួង ឬក្រុមហ៊ុន

 * លិខិតថ្កោលទោសប្រទេសសាម៉ី ឬប្រទេសធ្លាប់រស់នៅ

 * បំពេញពាក្យស្នើសុំ

 * សម្រាប់ការដាក់ពាក្យស្នើសុំ និងវាយតម្លៃគុណវុឌ្ឍិ៨០០.០០០រៀល

លក្ខខណ្ឌនៃការចុះបញ្ជីវិស្វករអាស៊ាន

   * ជាវិស្វករអាជីពជាតិ

   * មានបទពិសោធន៍វិជ្ជាជីវៈវិស្វកម្មយ៉ាងតិច ៧ឆ្នាំ

   * ចេះប្រើប្រាស់កុំព្យូទ័រ និងភាសាអង់គ្លេស

   * សម្រាប់ការដាក់ពាក្យស្នើសុំ និងវាយតម្លៃគុណវុឌ្ឍិចំនួន ៨៨០.០០០រៀល ជាសមាជិកភាពអចិន្ត្រៃយ៍

លក្ខខណ្ឌនៃការចុះបញ្ជីយុវវិស្វករអាស៊ាន

​​   * មានបរិញ្ញាប័ត្រវិស្វកម្ម

   * ចុះបញ្ជីដំបូងនៅគណៈវិស្វករកម្ពុជា

   * ចេះប្រើប្រាស់កុំព្យូទ័រ និងភាសាអង់គ្លេស

   * សម្រាប់ការដាក់ពាក្យស្នើសុំ និងវាយតម្លៃគុណវុឌ្ឍិ ១១២.០០០រៀល ជាសមាជិក