ចុះបញ្ជីវិស្វករដំបូង
* មានបរិញ្ញាប័ត្រវិស្វកម្ម
* បំពេញពាក្យស្នើសុំចុះបញ្ជី
* លិខិតថ្កោលទោស
* សម្រាប់ការដាក់ពាក្យស្នើសុំ និង
វាយតម្លៃគុណវុឌ្ឍិ ៤០.០០០រៀល
ភាគទានប្រចាំឆ្នាំ ៤០.០០០រៀល
ចុះបញ្ជីវិស្វករអាជីពជាតិ
* ជាវិស្វករចុះបញ្ជី
* មានបរិញ្ញាប័ត្រវិស្វកម្ម៥ឆ្នាំ
* មានបរិញ្ញាប័ត្រជាន់ខ្ពស់វិស្វកម្ម ៣ឆ្នាំ
* មានសញ្ញាប័ត្របណ្ឌិតវិស្វកម្ម ២ឆ្នាំ
* រៀបចំ និងការពារសារណាបទពិសោធន៌វិជ្ជាជីវៈ
* បំពេញពាក្យស្នើសុំចូលជាបេក្ខភាព
* សម្រាប់ការដាក់ពាក្យស្នើសុំ និងវាយតម្លៃសារណា២០០.០០០រៀល
* ភាគទានប្រចាំឆ្នាំ ១៥០.០០០រៀល
ចុះបញ្ជីវិស្វករបរទេស
* មានបរិញ្ញាប័ត្រវិស្វកម្ម
* មានលិខិតបញ្ជាក់ការងារ ពីក្រសួង ឬ ក្រុមហ៊ុន
* លិខិតថ្កោលទោសពីប្រទេសសាម៉ី ឬ ប្រទេសធ្លាប់រស់នៅ
* បំពេញពាក្យស្នើសុំ
* សម្រាប់ការដាក់ពាក្យស្នើសុំ និងវាយតម្លៃគុណវុឌ្ឍិ ១,៦០០,០០០រៀល
ចុះបញ្ជីវិស្វករអាជីពឆ្នើមបរទេស(RFPE)
* មានវិញ្ញាបនប័ត្រវិស្វករអាជីពឆ្នើមអាស៊ាន
* មានលិខិតបញ្ជាក់ការងារ ពីក្រសួង ឬក្រុមហ៊ុន
* លិខិតថ្កោលទោសប្រទេសសាម៉ី ឬប្រទេសធ្លាប់រស់នៅ
* បំពេញពាក្យស្នើសុំ
* សម្រាប់ការដាក់ពាក្យស្នើសុំ និងវាយតម្លៃគុណវុឌ្ឍិ៨០០.០០០រៀល
លក្ខខណ្ឌនៃការចុះបញ្ជីវិស្វករអាស៊ាន
* ជាវិស្វករអាជីពជាតិ
* មានបទពិសោធន៍វិជ្ជាជីវៈវិស្វកម្មយ៉ាងតិច ៧ឆ្នាំ
* ចេះប្រើប្រាស់កុំព្យូទ័រ និងភាសាអង់គ្លេស
* សម្រាប់ការដាក់ពាក្យស្នើសុំ និងវាយតម្លៃគុណវុឌ្ឍិចំនួន ៨៨០.០០០រៀល ជាសមាជិកភាពអចិន្ត្រៃយ៍
លក្ខខណ្ឌនៃការចុះបញ្ជីយុវវិស្វករអាស៊ាន
* មានបរិញ្ញាប័ត្រវិស្វកម្ម
* ចុះបញ្ជីដំបូងនៅគណៈវិស្វករកម្ពុជា
* ចេះប្រើប្រាស់កុំព្យូទ័រ និងភាសាអង់គ្លេស
* សម្រាប់ការដាក់ពាក្យស្នើសុំ និងវាយតម្លៃគុណវុឌ្ឍិ ១១២.០០០រៀល ជាសមាជិក
លក្ខខណ្ឌនៃការចុះបញ្ជីវិស្វករអាជីពឆ្នើមអាស៊ាន(ACPE)
* ជាវិស្វករអាជីពជាតិ
* ជាវិស្វករអាស៊ាន
* មានបទពិសោធន៍វិជ្ជាជីវៈវិស្វកម្មក្រោយជាវិស្វករអាជីពយ៉ាងតិច៥ឆ្នាំ
* ចេះប្រើប្រាស់កុំព្យូទ័រ និងភាសាអង់គ្លេស
* សម្រាប់ការដាក់ពាក្យស្នើសុំ និងវាយតម្លៃគុណវុឌ្ឍិ ១២0.០០០រៀល ជាសមាជិកអចិន្ត្រៃយ៍