សូមអញ្ជើញចូលមើលខ្លឹមសារលម្អិតស្តីពី គោលការណ៍ការធ្វើអធិការកិច្ច របស់ក្រុមការងារអធិការកិច្ចនៃគណៈវិស្វករកម្ពុជា សហការជាមួយក្រុមអធិការកិច្ចរបស់អគ្គនាយកដ្ឋានការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមលិខិតបង្គាប់ការលេខ ១០២/១៩ ក.ប/ល.ប.អ.ធ.ក/ ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩
ខ្ញុំសូមថ្លែងអំណរគុណ និងសូមស្វាគមន៏យ៉ាងជ្រាលជ្រៅ ជូនចំពោះសម្តេច ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា ដែលបានគាំទ្រ និងយកចិត្តទុកដាក់ពិនិត្យតាមដាន និងទស្សនាគេហទំព័ររបស់គណៈវិស្វករកម្ពុជា ។
គេហទំព័រនេះ ត្រូវបានបង្កើតឡើងដើម្បីផ្សព្វផ្សាយព័ត៌មានស្តីអំពីសកម្មភាព និងតួនាទីរបស់គ.វិ.ក.។ គេហទំព័ររបស់គណៈវិស្វករកម្ពុជាគឺជាផ្នែកមួយនៃប្រព័ន្ធសម្របសម្រួល នៃប្រព័ន្ធព័ត៌មាន ដែលបច្ចុប្បន្នកំពុងតែបានដំណើរការនៅក្នុងគ.វិ.ក.។
គណៈវិស្វករកម្ពុជាជាស្ថាប័នវិស្វកម្មជាតិតែមួយគត់ ដែលត្រូវបានបង្កើតឡើងដើម្បីប្រមូលផ្តុំ និងគ្រប់គ្រងវិស្វករចុះបញ្ជី និងអភិវឌ្ឍសមត្ថភាព ប្រតិបត្តិជំនាញឲ្យមានស្តង់ដាអន្តរជាតិ ជំរុញឲ្យមានការអភិវឌ្ឍន៏សេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
- ប្រវត្តិសាស្ត្របានបង្ហាញថា ប្រជាជនកម្ពុជាមានឈ្មោះដ៏ល្បីល្បាញខាងផ្នែកវិស្វកម្ម
- តែសង្គ្រាមស៊ីវិលបានធ្វើឲ្យប្រទេសកម្ពុជាធ្លាក់ចុះដល់សូន្យ
- គណៈវិស្វករកម្ពុជាបានព្យាយាម នាំកេរ្ដិឈ្មោះដ៏ល្បីល្បាញពីអតីតកាលផ្នែកវិស្វកម្មជាតិត្រឡប់មកវិញ។