សូមអញ្ជើញចូលមើលខ្លឹមសារលម្អិតស្តីពី គោលការណ៍ការធ្វើអធិការកិច្ច របស់ក្រុមការងារអធិការកិច្ចនៃគណៈវិស្វករកម្ពុជា សហការជាមួយក្រុមអធិការកិច្ចរបស់អគ្គនាយកដ្ឋានការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមលិខិតបង្គាប់ការលេខ ១០២/១៩ ក.ប/ល.ប.អ.ធ.ក/ ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩
ខេត្តក្រចេះ៖
នាថ្ងៃពុធ ៧រោច ខែកត្តិក ឆ្នាំម្សាញ់ ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ អគ្គលេខាធិការដ្ឋានគណៈវិស្វករកម្ពុជា បានរៀបចំសិក្ខាសិលាផ្សព្វផ្សាយស្តីពី "សារៈប្រយោជន៍នៃការចុះបញ្ជីវិស្វករនៅគណៈវិស្វករកម្ពុជា និងបទដ្ឋានគតិយុត្ត" ក្រោមអធិបតីភាព ឯកឧត្តម សុខុម រិទ្ធីវុធ អគ្គលេខាធិការគណៈវិស្វករកម្ពុជា និងលោក ហេង សុថា អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ ដែលមានការចូលរួមពីសំណាក់ ឯកឧត្តមអគ្គលេខាធិការរង និងថ្នាក់ដឹកនាំ នៃអគ្គលេខាធិការដ្ឋានគណៈវិស្វករកម្ពុជា លោក លោកស្រី អ្នកនាងកញ្ញា វិស្វករតាមបណ្តាមន្ទីរ អង្គភាព ក្រុមហ៊ុន ជុំវិញរដ្ឋបាលខេត្តក្រចេះ និងនិស្សិតផ្នែកវិស្វកម្មសរុបចំនួន ៣៧០នាក់ ស្រី ១៣៥នាក់។ សិក្ខាសាលាផ្សព្វផ្សាយនេះ តែងតែរៀបចំឡើងតាមបណ្តាខេត្ត-ក្រុងនានាក្នុងគោលបំណងដើម្បីបញ្ជ្រាបការយល់ដឹងអំពីសារៈប្រយោជន៍នៃការចុះបញ្ជីវិស្វករនៅគណៈវិស្វករកម្ពុជា និងលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងវិស័យវិស្វកម្ម ដល់និស្សិតផ្នែកវិស្វកម្ម និងវិស្វករ ដែលមានបំណងប្រកប ឬកំពុងប្រកបវិជ្ជាជីវៈវិស្វកម្មក្នុងព្រះរាជាណាចក្រកម្ពុជា។