សូមអញ្ជើញចូលមើលខ្លឹមសារលម្អិតស្តីពី គោលការណ៍ការធ្វើអធិការកិច្ច របស់ក្រុមការងារអធិការកិច្ចនៃគណៈវិស្វករកម្ពុជា សហការជាមួយក្រុមអធិការកិច្ចរបស់អគ្គនាយកដ្ឋានការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមលិខិតបង្គាប់ការលេខ ១០២/១៩ ក.ប/ល.ប.អ.ធ.ក/ ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩

In nee The Board of Engineers Cambodia appealed engineers be registered as more than 30 000 in needs in 2018 - 2020

Tuesday, 11 June, 2019

បើតាមការសិក្សារបស់អង្កការជប៉ុន JICA ដែលធ្វើការនៅកម្ពុជា កាលពីពេលថ្មីៗនេះ ចាប់ពីឆ្នាំ២០១៨-២០២០ កម្ពុជាត្រូវមានកម្លាំងវិស្វករប្រមាណ ៣៥,០០០នាក់ សម្រាប់បម្រើការងារក្នុងវិស័យឧស្សាហកម្ម កម្មន្តសាល សំណង់ កសិកម្ម សេវាកម្មទេសចរណ៍ និងអចលនទ្រព្យក្នុងប្រទេសរបស់ខ្លួន។

នេះជាការលើកឡើងរបស់លោក ពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាអនុប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា ក្នុងឱកាសបិទសិក្ខាសាលាស្តីអំពី ចល័តភាព និងការទទួលស្គាល់គុណភាពវិស្វករជាអន្តរជាតិ នៅទីស្ដីការក្រសួងការងារ នាថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩។

លោកបានថ្លែងថា អគ្គលេខាធិការដ្ឋានគណៈវិស្វកកម្មកម្ពុជា បានបណ្ដុះបណ្ដាលវិស្វករលើមុខជំនាញវិជ្ជាជីវៈវិស្វកម្ម និងបានចុះបញ្ជីវិស្វករ ៣,១៥៩នាក់ គិតត្រឹមឆ្នាំ២០១៨។

លោកថ្លែងយ៉ាងដូច្នេះថា «យោងតាមការសិក្សារបស់អង្គការ JICA កាលពីពេលថ្មីៗនេះ ចំនួនខាងលើនេះនៅមិនទាន់ឆ្លើយតបនឹងតម្រូវការទីផ្សារការងារនៅឡើយទេ ពីព្រោះចាប់ពីឆ្នាំ២០១៨-២០២០ កម្ពុជាត្រូវមានកម្លាំងវិស្វករប្រមាណ ៣៥,០០០នាក់ សម្រាប់បម្រើការងារក្នុងវិស័យឧស្សាហកម្ម កម្មន្តសាល សំណង់ កសិកម្ម សេវាកម្ម ទេសចរណ៍ និងអចលនទ្រព្យ»

អនុប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជារូបនេះ បានអំពាវនាវឱ្យវិស្វករ ដែលកំពុងបម្រើការងារនៅតាមស្ថាប័នរបស់រដ្ឋ ត្រូវតែមកចុះបញ្ជីវិស្វករនៅគណៈវិស្វករកម្ពុជា ដើម្បីទទួលបានងារជាវិស្វករចុះបញ្ជីដំបូង, វិស្វករអាជីពជាតិ, វិស្វករអាស៊ាន និងវិស្វករអាជីពឆ្នើមអាស៊ាន ឱ្យមានលក្ខណៈស្មើមុខមាត់នឹងវិស្វករទាំង ក្នុងប្រទេស ក្នុងតំបន់ និងពិភពលោក។ វិស្វករជាតិនៅក្នុងវិស័យឯកជន ក៏ត្រូវតែមកចុះបញ្ជីវិស្វករនៅគណៈវិស្វករកម្ពុជា ដើម្បីបំពេញភាពស្របច្បាប់ក្នុងការប្រកបមុខរបររបស់ខ្លួនដែរ។