សូមអញ្ជើញចូលមើលខ្លឹមសារលម្អិតស្តីពី គោលការណ៍ការធ្វើអធិការកិច្ច របស់ក្រុមការងារអធិការកិច្ចនៃគណៈវិស្វករកម្ពុជា សហការជាមួយក្រុមអធិការកិច្ចរបស់អគ្គនាយកដ្ឋានការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមលិខិតបង្គាប់ការលេខ ១០២/១៩ ក.ប/ល.ប.អ.ធ.ក/ ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩
ឯកឧត្តម សុខុម រិទ្ធីវុធ អគ្គលេខាធិការគណៈវិស្វករកម្ពុជា អមដំណើរដោយថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋាន ចូលរួមសន្និសីទនៃស្ថាប័នសហព័ន្ធវិស្វកម្មអាស៊ានលើកទី៤២( CAFEO-42) ក្រោមមូលបទ” ចែករំលែកការរីកចម្រើន របស់អាស៊ានជាមួយនឹងបរិវត្តកម្មឌីជីថល វិស្វកម្មឆ្លាតវៃ និងដំណោះស្រាយបៃតង” ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុងសាបានៃប្រទេសម៉ាឡេស៊ី ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ
និងមន្រ្តីរាជការមកពី ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ អាជ្ញាធរអគ្គិសនីកម្ពុជា គណៈអភិបាលរាជធានីភ្នំពេញ ក្រុមការងារយុវវិស្វករកម្ពុជា ព្រមទាំងវិស្វករអាស៊ានចំនួន១០រូប និងយុវវិស្វករអាស៊ានចំនួន ៨រូប ផងដែរ។
សន្និសីទនេះបានប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ក្រោមភាពស្និតស្នាលជាសហភាតរៈ🌹🌹