ជាទូទៅវិស្វករមានតួនាទីមួយយ៉ាងសំខាន់ក្នុងការចួលរួមលើកស្ទួយជីវភាពរស់នៅរបស់មនុស្សជាតិឱ្យបានល្អប្រសើរ។ ដើម្បីសម្រេចគោលដៅនេះ វិស្វករស្រមៃគិតលើមូលដ្ឋានចំណេះដឹង និងបទពិសោធន៍ដើម្បីកែច្នៃធនធានធម្មជាតិឱ្យទៅជាផលិតផលសម្រេច ក្នុងគោលបំណងបំពេញតម្រូវការរបស់សង្គម។ ក្នុងន័យនេះ ការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព និងការពង្រឹងសមត្ថភាពជំនាញរបស់វិស្វករជាការចាំបាច់មិន អាចខ្វះបានក្នុងបរិបទកម្ពុជាដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រស្របតាមគោលនយោបាយយុទ្ធសាស្រ្តចតុកោណ របស់រាជរដ្ឋាភិបាលកម្ពុជា។ បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងធនធានបញ្ញវន្តវិស្វករជាតិ និងលើក ស្ទួយគុណភាពអប់រំឱ្យមានលក្ខណៈស្តង់ដារ នេះជាមូលហេតុដែលគណៈវិស្វករកម្ពុជាត្រូវបានបង្កើតឡើង។