សូមអញ្ជើញចូលមើលខ្លឹមសារលម្អិតស្តីពី គោលការណ៍ការធ្វើអធិការកិច្ច របស់ក្រុមការងារអធិការកិច្ចនៃគណៈវិស្វករកម្ពុជា សហការជាមួយក្រុមអធិការកិច្ចរបស់អគ្គនាយកដ្ឋានការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមលិខិតបង្គាប់ការលេខ ១០២/១៩ ក.ប/ល.ប.អ.ធ.ក/ ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩

កិច្ចប្រជុំការងាររបស់អគ្គលេខាធិការដ្ឋានគណៈវិស្វករកម្ពុជាឆ្នាំ២០២៤

ថ្ងៃសុក្រ, ០៦ ខែធ្នូ, ឆ្នាំ ២០២៤

នៅថ្ងៃព្រហស្បតិ៍ ទី០៥ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម សុខុម រិទ្ធីវុធ អគ្គលេខាធិការគណៈវិស្វករកម្ពុជាអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំការងាររបស់អគ្គលេខាធិការដ្ឋានគណៈវិស្វករកម្ពុជាឆ្នាំ២០២៤ ។

ពិធីនេះប្រារព្វនៅសាលប្រជុំក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អគ្គលេខាធិការរង ទីប្រឹក្សា សមាជិក សមាជិកាគណៈវិស្វករកម្ពុជា និងវិស្វករមកពីបណ្តាក្រសួង ស្ថាប័ន រាជធានី-ខេត្ត ក្រុមហ៊ុនឯកជន គ្រឹះស្ថានបណ្តុះបណ្តាលពាក់ព័ន្ធនឹងវិស័យវិស្វកម្ម។

កិច្ចប្រជុំការងារនេះ ចាប់ផ្តើមដោយមានបទបង្ហាញស្តីពី លទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់ផ្នែកពាក់ព័ន្ធចំនួន៣ គឺ៖

១.ផ្នែកអប់រំ និងបណ្តុះបណ្តាល, ២.ផ្នែកផ្សព្វផ្សាយ និងព័ត៌មានវិទ្យា និង៣.ផ្នែកចុះបញ្ជី គុណវុឌ្ឍិ ស្តង់ដា ត្រួតពិនិត្យ និងទំនាក់ទំនង

ថ្លែងក្នុងកិច្ចប្រជុំនេះ ឯកឧត្តម អគ្គលេខាធិការបានផ្តល់អនុសាសន៍ខ្លះៗ ដើម្បីយកទៅពិនិត្យ ពិចារណាក្នុងការដឹកនាំ គ្រប់គ្រងតាមផ្នែករបស់អគ្គលេខាធិការដ្ឋានគណៈវិស្វករកម្ពុជា ដូចខាងក្រោម៖

    ១/ ដើម្បីប្រមូលផ្តុំវិស្វករចុះបញ្ជីបានច្រើន ក្រុមការងាររបស់អគ្គលេខាធិការដ្ឋានគណៈវិស្វករកម្ពុជា មានជាអាថ៌ ផ្នែកអប់រំ និងបណ្តុះបណ្តាល ផ្នែកផ្សព្វផ្សាយ និងព័ត៌មានវិទ្យា ផ្នែកចុះបញ្ជី គុណវុឌ្ឍិ ស្តង់ដារ ត្រួតពិនិត្យ និងទំនាក់ទំនងអន្តរជាតិ ត្រូវធ្វើទំនាក់ទំនង និងសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា គ្រឹះស្ថានឧត្តមសិក្សា និងក្រសួងពាក់ព័ន្ធនានាក្នុងក្របខ័ណ្ឌរដ្ឋ និងឯកជន ដើម្បីជួយផ្សព្វផ្សាយ និងជំរុញវិស្វករប្រកបវិជ្ជាជីវៈវិស្វកម្មមកចុះបញ្ជីនៅគណៈវិស្វករកម្ពុជា ម្យ៉ាងវិញដើម្បីទទួលបានទិន្នន័យ និងជំនាញវិស្វកម្មដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រ ជាន់ខ្ពស់ និងបណ្ឌិត

២/ ត្រូវបន្តខិតខំស្វះស្វែងរកដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ ដើម្បីបង្កើនសមត្ថភាព ប្រតិបត្តិជំនាញ វិជ្ជាជីវៈវិស្វកម្មដល់វិស្វករចុះបញ្ជីឱ្យកាន់តែទូលំទូលាយស្របតាមបរិបទនៃការវិវឌ្ឍន៍ឧស្សាហកម្ម

    ៣/ ត្រូវសិក្សា កែសម្រួល រៀបចំច្បាប់ បទដ្ឋានគតិយុត្តនានា ឱ្យស្របទៅនឹងតម្រូវការរបស់អាស៊ាន ងាយស្រួលក្នុងការធ្វើសមាហរណកម្មសេវាវិស្វកម្ម។

 

កិច្ចប្រជុំនេះបានបញ្ចប់ទៅដោយរលូន និងមានការចែកវិញ្ញាបនបត្រដល់វិស្វករអាជីពឆ្នើមអាស៊ាន និងវិស្វករអាស៊ាន ក្រោមបរិយាកាសសប្បាយរីករាយ🌹🌹🌹

 

 

 

 

0 Comments