សូមអញ្ជើញចូលមើលខ្លឹមសារលម្អិតស្តីពី គោលការណ៍ការធ្វើអធិការកិច្ច របស់ក្រុមការងារអធិការកិច្ចនៃគណៈវិស្វករកម្ពុជា សហការជាមួយក្រុមអធិការកិច្ចរបស់អគ្គនាយកដ្ឋានការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមលិខិតបង្គាប់ការលេខ ១០២/១៩ ក.ប/ល.ប.អ.ធ.ក/ ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩
នាព្រឹកថ្ងៃអង្គារទី១៧ ខែធ្នូ ឆ្នាំ២០២៤ នៅសាលប្រជុំអគ្គលេខាធិការដ្ឋានគណៈវិស្វករកម្ពុជា បានប្រារព្វពិធីបើកការវាយតម្លៃសម្បទាវិជ្ជាជីវៈវិស្វកម្មជូនបេក្ខជនវិស្វករអាជីពជាតិលើកទី៣៣ ក្រោមអធិបតីភាព ឯកឧត្តម សុខុម រិទ្ធីវុធ អគ្គលេខាធិការគណៈវិស្វករកម្ពុជា ដល់វិស្វករជាតិដែលបានចុះបញ្ជីដំបូងចំនួន៧៧នាក់ ក្នុងនោះមាន៥ជំនាញ សំណង់ស៊ីវិល, អគ្គិសនី និងអេឡិចត្រូនិក, ធនធានរ៉ែ និងភូគព្ភសាស្រ្ត, ទេពកោសល្យជនបទ និងព័ត៌មានវិទ្យា ក្រោមការវាយតម្លៃយ៉ាងសុក្រឹតពីគណៈកម្មការជំនាញមកពីអន្តរក្រសួងរួមមានក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់, ក្រសួងសាធារណការ និងដឹកជញ្ជូន, ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍, វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងមន្ត្រីជំនាញជាច្រើនរូបរបស់គណៈវិស្វករកម្ពុជា។ ការវាយតម្លៃសម្បទាវិជ្ជាជីវៈវិស្វកម្ម ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ដល់១៨ ខែធ្នូ ឆ្នាំ២០២៤