សូមអញ្ជើញចូលមើលខ្លឹមសារលម្អិតស្តីពី គោលការណ៍ការធ្វើអធិការកិច្ច របស់ក្រុមការងារអធិការកិច្ចនៃគណៈវិស្វករកម្ពុជា សហការជាមួយក្រុមអធិការកិច្ចរបស់អគ្គនាយកដ្ឋានការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមលិខិតបង្គាប់ការលេខ ១០២/១៩ ក.ប/ល.ប.អ.ធ.ក/ ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩

វគ្គផ្សព្វផ្សាយច្បាប់ស្តីពីសំណង់សម្រាប់អ្នកវិជ្ជាជីវ:ក្នុងវិស័យសំណង់លើកទី២

ថ្ងៃព្រហស្បតិ៍, ២០ ខែកុម្ភះ, ឆ្នាំ ២០២០

វគ្គផ្សព្វផ្សាយច្បាប់ស្តីពីសំណង់សម្រាប់អ្នកវិជ្ជាជីវ:ក្នុងវិស័យសំណង់លើកទី២

កាលពីថ្ងៃព្រហស្បត្តិ៍​ ៥រោច ខែមាឃ ឆ្នាំកុរ​​ ឯកស័ក ព.ស. ២៥៦៣ ត្រូវថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០២០​ នៅសណ្ឋាគារភ្នំពេញក្រសួងដែនដីនគររូបណីយកម្ម និងសំណង់បានរៀបចំវគ្គផ្សព្វផ្សាយស្តីពីំសំណង់សម្រាប់អ្នកវិជ្ជាជីវ:ក្នុងវិស័យសំណង់លើកទី២ដែលដឹកនាំដោយឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបណីយ៍កម្ម និងសំណង់ បានធ្វើការណែនាំសំដៅលើការពង្រឹងអនុវត្តច្បាប់ស្តីពីសំណង់​និងលិខិតបទដ្ឋានគតិយុទ្ធពាក់ព័ន្ធជាធរមាន ដល់អាជ្ញាធរមានសមត្ថកិច្ចក្នុងវិស័យសំណង់ អគ្គនាយកដ្ឋានសំណង់ អគ្គនាយកដ្ឋានរៀបចំដែនដី និងនគររូបនីយ៍កម្ម មន្ទីររៀបចំដែនដី នគររូបនីយកម្ម​ និងសំណង់ សូរិយោដីរាជធានី-ខេត្ត និងការិយាល័យរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ និងភូមិបាលក្រុង ស្រុក ខណ្ឌ ដូចខាងក្រោម៖

- ហាមដាច់ខាត ការសាងសំណងគ្មានលិខិតអនុញ្ញាតសាងសង ជួសជុល ឬរុះរើ និងលិខិតអនុញ្ញាតបើកការដ្ឋានសំណង់។

- ហាមដាច់ខាត ការអនុវត្តន៍ការងារសាងសង់ឬរុះរើ ដោយអ្នកសាងសង់ដែលគ្មានអាជ្ញាប័ណ្ណ ឬវិញ្ញាបនបត្របញ្ជាក់ការអនុញ្ញាតឲ្យប្រកបអាជីកម្មផ្តល់ដោយក្រសួងដែនដីនគររូបនីយកម្ម និងសំណង់។

- ហាមដាច់ខាត ការដ្ឋានសំណង់ដែលដំណើរការសាងសងឬរុះរើដោយគ្មានវិស្វករប្រចាំការដ្ឋានជាអ្នកទទួលខុសត្រូវ។

- ហាមដាច់ខាត ការស្នាក់នៅក្នុងអាគារដែលកំពុងសាងសង់ទោះបីជាលក្ខណៈបណ្តោះអាសន្នក៏ដោយ និងហាមដាច់ខាត អ្នកគ្មានភារកិច្ចចូលក្នុងការដ្ឋានសំណង់។

- ហាមប្រើប្រាស់សំណង់គ្រប់ប្រភេទដោយគ្មានវិញ្ញាបនបត្រប្រើប្រាស់សំណង់ ឬលិខិតបិតការដ្ឋានផ្តល់ដោយអាជ្ញាធរមានសមត្ថកិច្ច។

ចំពោះករណីពិនិត្យឃើញ អំពើល្មើសនិងបំរាមខាងលើ អាជ្ញាធរមានសមត្ថកិច្ចត្រូវចេញលិខិតផ្អាកការសាងសង់ជាបន្ទាន់។​ ក្នុងករណីការសាងសង់នៅតែបន្តអាជ្ញាធរមានសមត្ថកិច្ចត្រូវកសាងសំណុំរឿង បញ្ជូនទៅតុលាការតាមនីតិវិធីជាធរមាន។

0 Comments