សូមអញ្ជើញចូលមើលខ្លឹមសារលម្អិតស្តីពី គោលការណ៍ការធ្វើអធិការកិច្ច របស់ក្រុមការងារអធិការកិច្ចនៃគណៈវិស្វករកម្ពុជា សហការជាមួយក្រុមអធិការកិច្ចរបស់អគ្គនាយកដ្ឋានការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមលិខិតបង្គាប់ការលេខ ១០២/១៩ ក.ប/ល.ប.អ.ធ.ក/ ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩

កិច្ចពិភាក្សាការងាររវាងគណៈវិស្វករកម្ពុជា និងក្រុមហ៊ុនជីបម៉ុងគ្រុប

Thursday, 12 January, 2023

កាលពីថ្ងៃពុធទី១១ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង0៩០០ព្រឹក នៅសាលប្រជុំនៃអគ្គលេខាធិ  ការដ្ឋានគណៈវិស្វករកម្ពុជា ដឹកនាំដោយ ឯកឧត្តម សុខុម រិទ្ធីវុធ អគ្គលេខាធិការនៃគណៈវិស្វករកម្ពុជា បានជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុនជីបម៉ុង និងគណៈវិស្វករកម្ពុជា ស្តីអំពីការបណ្តុះបណ្តាលលើវិស័យវិស្វកម្ម ដែលរួមសហការជាមួយផ្នែកអប់រំនិងបណ្តុះបណ្តាល​នៃគណៈវិស្វករកម្ពុជា។ ឯកឧត្តម សុខុម រិទ្ធីវុធ បានលើកឡើងថា កន្លងមកគណៈវិស្វករ បានធ្វើទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយដៃគូក្រុមហ៊ុនជាច្រើន មានក្រុមហ៊ុនជាតិ និងអន្តរជាតិ ដូចមានមន្ទីរពិសោធន៍ ក្រុមហ៊ុនសិង្ហបូរី(CAST)​ជាដើម។

 ឯកឧត្តម ក៏បានលើកពាក់ព័ន្ធទៅនឹងសំណង់ស៊ីវិល​ ពីផលប៉ះពាល់​កញ្ចក់អាគារខ្ពស់ ចំណាំងផ្លាត ដែលធ្វើឲ្យមានការប៉ះពាល់ការធ្វើចរាចរណ៍តាមដងផ្លូវ  ហើយកន្លងមកកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន និងស្ថាប័នរដ្ឋ​ ក៏ពុំទាន់មានកិច្ចសហប្រតិបត្តិការបានល្អនៅឡើយ ក្នុងការបណ្តុះបណ្តាលបន្តវិស្វករវ័យក្មេងដែលបានចប់ពីវិទ្យាស្ថានមកបំពេញការងារតាមក្រុមហ៊ុននានា។ ឯកឧត្តម  ក៏ចង់បានគ្រូឧទ្ទេសនាមជាតិ និងអន្តរជាតិ ដែលមានបទពិសោធន៍ខ្ពស់ធ្វើបទបង្ហាញលើប្រធានបទអ្វីមួយទៅលើចំណេះជំនាញវិជ្ជាជីវៈវិស្វកម្ម ឧស្សាហកម្ម4.0  ដែលជាប្រយោជន៍ដល់យុវវិស្វករទាំងនោះ។

 កន្លងមកគណៈវិស្វករកម្ពុជាបានធ្វើសិក្ខាសាលាបន្តបន្ទាប់លើវិស័យវិស្វកម្ម ជាប្រចាំមួយឆ្នាំ៤ដងដែលអាចរកសិក្ខាកាមចូលរួមពី ២០០នាក់ ទៅ ៣០០នាក់។ ក្រុមហ៊ុនជីបម៉ុងបានលើកឡើងថា នឹងចូលរួមសហការក្នុងកម្មវិធីបណ្តុះបណ្តាលឲ្យបានរលូន តែស្នើសុំឲ្យ​គណៈវិស្វករ ផ្តល់កម្មវិធីបណ្តុះបណ្តាល ច្បាស់លាស់ ដើម្បីរួមកិច្ចសហប្រតិបត្តិការជាមួយគណៈវិស្វករកម្ពុជា សូមឲ្យមានចំនួនវិស្វករប្រហែលចាប់ពី៥០០នាក់ ទៅ១០០០នាក់​ដើម្បីមកចូលរួមសិក្ខាសាលា។

 កិច្ចសន្ទនារវាងគណៈវិស្វករកម្ពុជា និងក្រុមហ៊ុនជីបម៉ុងបានឯកភាពគ្នាធ្វើសិក្ខាសាលាឲ្យបាន២ដង ឬ៣ដងក្នុងមួយឆ្នាំ ហើយស្នើសុំការផ្សព្វផ្សាយនៃការចុះបញ្ជីវិស្វករដំបូង និងវិស្វករអាជីពឲ្យបានទូលំទូលាយទៅក្រុមហ៊ុនជីបម៉ុងផង រួមទាំងធ្វើការផ្សព្វផ្សាយទៅតាមបណ្តាលខេត្ត ដែលមានចំនួនអ្នកចូលរួមឲ្យបានជាក់លាក់។

កិច្ចពិភាក្សាការងាររវាងតំណាងក្រុមហ៊ុនជីបម៉ុង និងថ្នាក់ដឹកនាំគណៈវិស្វករកម្ពុជាប្រព្រឹត្តទៅដោយស្មារតីយោគយល់​និងផ្លែផ្ការជាទីគាប់ចិត្ត។


0 Comments


ប្រភេទព័ត៌មាន