សូមអញ្ជើញចូលមើលខ្លឹមសារលម្អិតស្តីពី គោលការណ៍ការធ្វើអធិការកិច្ច របស់ក្រុមការងារអធិការកិច្ចនៃគណៈវិស្វករកម្ពុជា សហការជាមួយក្រុមអធិការកិច្ចរបស់អគ្គនាយកដ្ឋានការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមលិខិតបង្គាប់ការលេខ ១០២/១៩ ក.ប/ល.ប.អ.ធ.ក/ ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩

សិក្ខាសាលាចែករំលែកបទពិសោធន៍របស់វិស្វករអាជីពនៃគណៈវិស្វករកម្ពុជា អំពីតួនាទី ភារកិច្ច និងបទដ្ឋានគតិយុត្តិ ពាក់ព័ន្ធសំណង់ស៊ីវិល និងអគ្គិសនី ដល់និស្សិតគ្រឹះស្ថាន អ.ប.វ

Thursday, 28 November, 2024
សៀមរាប: នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ គណៈវិស្វករកម្ពុជា បានរៀបចំសិក្ខាសាលាចែករំលែកបទពិសោធន៍របស់វិស្វករអាជីពនៃគណៈវិស្វករកម្ពុជា អំពីតួនាទី ភារកិច្ច និងបទដ្ឋានគតិយុត្តិ ពាក់ព័ន្ធសំណង់ស៊ីវិល និងអគ្គិសនី ដល់និស្សិតគ្រឹះស្ថាន អ.ប.វ នៅសាលសន្និបាតរដ្ឋបាលខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម សុខុម រិទ្ធីវុធ អគ្គលេខាធិការគណៈវិស្វករកម្ពុជា និងមានការអញ្ជើញចូលរួមពីសំណាក់ លោក អ៊ុក សំសុវត្យា អគ្គនាយករង នៃអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម អគ្គលេខាធិការង លោក លោកស្រី ថ្នាក់ដឹកនាំ មន្ត្រីរាជការ តំណាងមន្ទីរ អ្នកគ្រូ លោកគ្រូ និងនិស្សិតផ្នែកវិស្វកម្ម ចំនួនសរុប ៣៤៥នាក់។
សិក្ខាសាលានេះបានប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ក្រោមភាពស្និតស្នាលជាសហភាតរៈ🌹🌹🌹
 
0 Comments


ប្រភេទព័ត៌មាន