សូមអញ្ជើញចូលមើលខ្លឹមសារលម្អិតស្តីពី គោលការណ៍ការធ្វើអធិការកិច្ច របស់ក្រុមការងារអធិការកិច្ចនៃគណៈវិស្វករកម្ពុជា សហការជាមួយក្រុមអធិការកិច្ចរបស់អគ្គនាយកដ្ឋានការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមលិខិតបង្គាប់ការលេខ ១០២/១៩ ក.ប/ល.ប.អ.ធ.ក/ ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩
កាលពីថ្ងៃពុធទី១១ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង0៩០០ព្រឹក ឯកឧត្តម សុខុម រិទ្ធីវុធ អគ្គលេខាធិការនៃគណៈវិស្វករកម្ពុជាបានអនុញ្ញាតឱ្យតំណាងក្រុមហ៊ុនជីបម៉ុង ជួបសំដែងការគួរសម និងពិភាក្សាការងារទាក់ទងទៅនឹងលទ្ធភាពក្នុងការរួមចំណែករបស់ក្រុមហ៊ុនក្នុងការបណ្តុះបណ្តាលវិជ្ជាជីវៈបន្តដល់វិស្វករដែលបានចុះបញ្ជីនៅគណៈវិស្វករកម្ពុជា
ក្រុមហ៊ុនបានសន្យាថានឹងយកសំណើទៅពិភាក្សា និងព្យាយាមអស់ពីលទ្ធភាពក្នុងការជួយវិស័យវិស្វកម្មនេះឱ្យកាន់តែមានភាពរីកចម្រើនដែលជាតម្រូវការក្នុងការអភិវឌ្ឍន៍ប្រទេសជាតិប្រកបដោយគុណភាព។
កិច្ចពិភាក្សានេះបានបញ្ចប់ទៅប្រកបដោយស្មារតីយោគយល់ និងជាទីសង្ឃឹមរបស់វិស្វករគ្រប់គ្រង។