សូមអញ្ជើញចូលមើលខ្លឹមសារលម្អិតស្តីពី គោលការណ៍ការធ្វើអធិការកិច្ច របស់ក្រុមការងារអធិការកិច្ចនៃគណៈវិស្វករកម្ពុជា សហការជាមួយក្រុមអធិការកិច្ចរបស់អគ្គនាយកដ្ឋានការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមលិខិតបង្គាប់ការលេខ ១០២/១៩ ក.ប/ល.ប.អ.ធ.ក/ ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩

វគ្គបណ្តុះបណ្តាលស្តីពី បរិវត្តិកម្មឌីជីថលក្នុងវិស័យវិស្វកម្ម “ Digital Transformation In Engineering “

ថ្ងៃសុក្រ, ២៩ ខែមិនា, ឆ្នាំ ២០២៤

(ភ្នំពេញ)៖ អគ្គលេខាធិការគណៈវិស្វករកម្ពុជា ឯកឧត្តម សុខុម រិទ្ធីវុធ អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី បរិវត្តិកម្មឌីជីថលក្នុងវិស័យវិស្វកម្ម “ Digital Transformation In Engineering “ 

 

ពិធីនេះប្រារព្វឡើងនៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា(CADT) នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ដែលមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី អគ្គលេខាធិការរង ទីប្រឹក្សា ប្រធាន អនុប្រធានផ្នែក មន្រ្តីគ.វិ.ក រួមជាមួយនឹងសិក្ខាកាមជាវិស្វករចុះបញ្ជី សរុបចំនួន២៥៣នាក់ ដោយវាគ្មិនជាតិ និងអន្តរជាតិបានផ្តល់បទបង្ហាញផ្តោតទៅលើចំនុចសំខាន់ៗចំនួន៣ដូចជា៖

- បច្ចេកវិទ្យាគន្លឹះជំរុញបរិវត្តកម្មឌីជីថល

- ការប្រើប្រាស់Software ទំនើបសម្រាប់ការសាងសង់

- គំរូនៃការគ្រប់គ្រងទិន្នន័យក្នុងបរិបទឌីជីថលដើម្បីរក្សាសុវត្ថិភាពខ្ពស់

 

លោកជំទាវ ខ្វៃ សុភាព អគ្គលេខាធិការរងគណៈវិស្វករកម្ពុជាទទួលបន្ទុកផ្នែកអប់រំនិងបណ្តុះបណ្តាលបានបង្ហាញអំពីគោលបំណងនៃប្រធានបទក្នុងវគ្គនេះ ជាការចែករំលែកនូវ ពុទ្ធិ និងបទពិសោធន៍ថ្មីៗ ជាជំនួយដើម្បីបង្កើន សមត្ថភាពជំនាញ ជូនវិស្វករជាតិ អំពីការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីអភិវឌ្ឍន៍មុខជំនាញ ការគ្រប់គ្រងការងារ និងបរិស្ថានក្នុងបរិបទ ការផ្លាស់ប្តូរឌីជីថល និងការអភិវឌ្ឍន៍ទេពកោសល្យ។

 

នៅក្នុងឱកាសនោះផងដែរ ឯកឧត្តមប្រធានគណៈអធីបតីក៏បានរំលឹកអំពីតួនាទីរបស់គណៈវិស្វករកម្ពុជាក្នុងការចូលរួមធ្វើឱ្យសម្រេចតាមយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលតាមរយៈការខិតខំបន្តស្វះស្វែងរកដៃគូអភិវឌ្ឍន៍ និងវាគ្មិនមានជំនាញ បទពិសោធន៍ល្អៗ ទាក់ទងនឹងកិច្ចប្រតិបត្តិការវិជ្ជាជីវៈមកផ្តល់បទអន្តរាគមន៍ក្នុងវគ្គបណ្តុះបណ្តាលធនធានវិស្វករជាបន្តបន្ទាប់។

 

0 Comments