សូមអញ្ជើញចូលមើលខ្លឹមសារលម្អិតស្តីពី គោលការណ៍ការធ្វើអធិការកិច្ច របស់ក្រុមការងារអធិការកិច្ចនៃគណៈវិស្វករកម្ពុជា សហការជាមួយក្រុមអធិការកិច្ចរបស់អគ្គនាយកដ្ឋានការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមលិខិតបង្គាប់ការលេខ ១០២/១៩ ក.ប/ល.ប.អ.ធ.ក/ ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩

ពិធីសំណេះសំណាល និងចែកវិញ្ញាបនបត្រ ជូនប្អូនៗក្មួយៗក្រុមការងារLOនៃសន្និស្នីទអង្គការសហព័ន្ធវិស្វកម្មអាស៊ានលើកទី៤០

Monday, 09 January, 2023

 

កាលពីរសៀលថ្ងៃពុធទី០៤ ខែមករា ឆ្នាំ២០២៣ នៅសាលប្រជុំនៃអគ្គលេខាធិការដ្ឋានគណៈវិស្វករកម្ពុជា ឯកឧត្តម សុខុម រិទ្ធីវុធ អគ្គលេខាធិការនៃគណៈវិស្វករកម្ពុជា និងជាប្រធានប្តូរវេន នៃសន្និសីទអង្គការសហព័ន្ធវិស្វកម្មអាស៊ានលើកទី៤០(CAFEO-40) ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងចែកវិញ្ញាបនបត្រ ជូនប្អូនៗក្មួយៗក្រុមការងារLOនៃសន្និស្នីទអង្គការសហព័ន្ធវិស្វកម្មអាស៊ានលើកទី៤០ ។

          ជាកិច្ចចាប់ផ្តើមនៃកម្មវិធី ឯកឧត្តម តុប ចាន់រី អគ្គលេខាធិការរង បានរាយការណ៍ពីសកម្មភាពរបស់ក្រុមការងារពាក់ព័ន្ធទាំងអស់ នៃអង្គសន្និសីទដែលបានខិតខំបំពេញការងារបានយ៉ាងល្អប្រសើរ ក្នុងនោះក្រុមការងារ LO ជានិស្សិតស្ម័គ្រចិត្តបានចូលរួមចំណែក ធ្វើអោយដំណើរការ នៃសន្និសីទលើកទី៤០ ទទួលបានជោគជ័យជាទីគាប់ចិត្ត។

ឯកឧត្ត សុខុម រិទ្ធិវុធ អគ្គលេខាធិការគណៈវិស្វករកម្ពុជា និងជាប្រធានប្តូរវេន នៃសន្និសីទអង្គការសហព័ន្ធអាស៊ានលើកទី៤០(CAFEO-40)ឆ្នាំ២០២២ បានមានមតិសំណេះសំណាល និងថ្លែងអំណរគុណដល់ក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលបានខិខំបំពេញភារកិច្ចរបស់ខ្លួនដោយស្មារតីទទួលខុសត្រូវខ្ពស់ ហើយលទ្ធផលនៃកិច្ចប្រជុំជោគជ័យដ៏ធំមួយនេះ គឺមានការអបអរសាទរពីបណ្តារប្រទេសដែលជាសមាជិកអាស៊ាន ហើយជាមោទនភាពរបស់យើងទាំងអស់គ្នា ក៏ដូចជាមោទនភាពរបស់ជាតិយើងផងដែរ។ ក្រោយពីធ្វើការសំណេះសំណាលនឹងងមតិផ្តាំផ្ញើរ ឯកឧត្តមអគ្គលេខាធិការ បានផ្តល់វិញ្ញាបនបត្រ ជូនប្អូនៗ ក្រុមការងារLO និងវត្ថុអនុស្សាវរីយ៍មានកាបូប និងសៀវភៅស្តីអំពីCAFEO-40ផងដែរ។

ឆ្លើយចំពោះមុខលទ្ធផល ប្អូនៗក្រុមការងារ LO ​បានទទួលនូវបទពិសោធន៍​នការងារជាក់ស្តែង​​ និង​ Certificate ថ្លែងអំណរគុណពីអគ្គលេខាធិការដ្ឋាន ក្នុងការចូលរួមចំណែកសម្រុះសម្រួលការងារ   សន្និសីទនៃអង្គការសហព័ន្ធវិស្វកម្មអាស៊ានលើកទី៤០ ដែលផ្តល់ដោយ ឯកឧត្ត សុខុម រិទ្ធិវុធ អគ្គលេខាធិការគណវិស្វករកម្ពុជា។


 

 




0 Comments


ប្រភេទព័ត៌មាន